(អង់គ្លេស)៖ កីឡាករអ្នកចាំទី Dean Henderson របស់ក្លិប Manchester United នឹងខកខានជំរុំហ្វឹកហាត់របស់ក្លិប នៅស្កុតឡេន ដោយសារតែផលប៉ះពាល់សុខភាព ពីការឆ្លងជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពី ក្លិបលេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ បាននឹងកំពុងធូរស្បើយ ពីការអស់កម្លាំងរយៈពេលយូរ ដោយសារតែលទ្ធផលពីភាពវិជ្ជមាន នៃជំងឺ COVID-19 អស់រយៈពេល៣សប្តាហ៍កន្លងទៅហើយ, នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។ ក្លិបបន្ថែមថា លោកត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅហ្វឹកហាត់វិញ នាពេលឆាប់ៗខាងមុខ។

Henderson បានបង្ហាញខ្លួន២៦ការប្រកួត ឲ្យក្លិប United កាលពីរដូវកាលមុន ហើយត្រូវបានជ្រើសរើស ចូលក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតលីគ European Championship កាលពីខែមិថុនា, ប៉ុន្តែបានបង្ខំចិត្តដកខ្លួនចេញ ដោយសារបញ្ហារបួសត្រគាក។

គួរបញ្ជាក់ថា United នឹងចាប់ផ្តើមរដូវកាល២០២១-២២ របស់ពួកគេ នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ ក្នុងការប្រកួតតទល់នឹងក្រុម Leeds United នៅពហុកីឡដ្ឋាន Old Trafford៕