(ភ្នំពេញ)៖ ក្រុមហ៊ុន JWD Asia Logistics (Cambodia) Company Limited (JWD Asia) ត្រូវបានគូសបញ្ជាក់ពីភាពឈានមុខគេក្នុងវិស័យចង្វាក់ដឹកជញ្ចូនទំនិញផ្ទុកកន្លែងត្រជាក់ បានក្លាយជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេដែលបានប្រតិបត្តិការអាជីវកម្មក្នុងផ្នែកនេះនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារ ISO-22000 (អាហារមានសុវត្ថិភាព) ដូច្នេះវាបានជួយបង្កើនអតិថិជន និងភាពជឿជាក់នៅលើទីផ្សារសម្រាប់ស្តង់ដារអាហារមានសុវត្ថិភាព ហើយធានានូវគុណភាពនៃការគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌ និងសេវាកម្មដឹកជញ្ជូនទំនិញស្ថិតនៅកម្រិតស្តង់ដារអន្តរជាតិ។

លោក Tanate Piriyothinkul នាយកគ្រប់គ្រងក្រុមហ៊ុន JWD Asia Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនទំនិញឈានមុខគេនៅអាស៊ីអាគ្នេហ៍ បានបង្ហាញថាស្តង់ដារ ISO-22000 ជាគន្លឹះបញ្ជាក់ដល់អតិថិជនដ៏មានតម្លៃនិងមានសក្តានុពលរបស់យើងនូវការប្តេជ្ញាចិត្តខ្ពស់ និងសុចរិតភាពក្នុងការផ្តល់សេវាកម្មជាមួយនឹងស្តង់ដារខ្ពស់។ អស់រយៈពេលលើសពី 2 ទសវត្សរ៍ក្នុងវិស័យដឹកជញ្ជូនទំនិញផ្ទុកកន្លែងត្រជាក់ យើងផ្តល់នូវប្រតិបត្តិការ និងសេវាកម្មស្តង់ដារខ្ពស់បំផុតសម្រាប់អតិថិជនក្នុងស្រុកនិងអតិថិជនអន្តរជាតិទូទាំងតំបន់។ គោលដៅរបស់យើងគឺពង្រឹងគុណភាពនិងសុវត្ថិភាពចំណីអាហារនៅកម្ពុជា តាមរយៈការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញពេញលេញ និងដំណើរការចង្វាក់ផ្គត់ផ្គង់ និងស្តង់ដារសម្រាប់ចំណីអាហារ និងចង្វាក់ផ្ទុកទំនិញកន្លែងត្រជាក់។

ជាមួយនឹងការទទួលស្គាល់ស្តង់ដារអន្តរជាតិនេះ កន្លែងផ្ទុកទំនិញត្រជាក់សាធារណៈពិតជាមានប្រតិបត្តិការឃ្លាំងមានស្តង់ដារខ្ពស់ និងយកចិត្តទុកដាក់បំផុតសម្រាប់ដំណើរការគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌទាំងមូល ជាមួយប្រព័ន្ធគ្រប់គ្រងនិងសវនកម្ម ដូចជាប្រព័ន្ធបញ្ចូលទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យគុណភាពផលិតផល។ល។ ហើយក៏ពិតជាមាននូវប្រព័ន្ធគ្រប់គ្រងអនាម័យ ត្រួតពិនិត្យនូវការគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងកម្រិតសារធាតុប្រតិកម្ម។

វិញ្ញាបនបត្រទទួលស្គាល់នេះបានជួយបង្កើនសក្តានុពលនៃប្រតិបត្តិការអាជីវកម្ម និងពង្រឹងទំនុកចិត្តសម្រាប់អតិថិជនបច្ចុប្បន្នរបស់យើង ជាពិសេសអតិថិជនដែលមានម៉ាកផលិតផលឈានមុខគេដែលទាមទារនូវស្តង់ដារពិភពលោក ហើយក៏ដូចជាអតិថិជននៅថ្ងៃអនាគតរបស់យើងផងដែរ។

ស្តង់ដារ ISO22000 ពិតជាមានសារៈសំខាន់បំផុតសម្រាប់អតិថិជនរបស់យើង ហ្វ្រេនឆាយរបស់យើង និងក្រុមហ៊ុន EFGÓ លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន EFG (Express Food Group) ដែលជាអតិថិជនក្នុងចំណោមអតិថិជនយូរអង្វែងរបស់យើង បានបញ្ជាក់ថា Òអាស៊ីកំពុងតែប្រតិបត្តិការនូវកម្រិតស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រង និងស្តង់ដារដែលមានស្ថេរភាព។ យើងតែងតែចាប់អារម្មណ៍នូវស្តង់ដារដែលផ្តល់ដោយ JWD Asia ហើយយើងសូមអបអរសាទរដល់គណៈគ្រប់គ្រងរបស់ JWD Asia ដែលទទួលបាននូវពិន្ទុស្តង់ដារអន្តរជាតិដ៏មានកិត្យានុភាពប្រកបដោយប្រណីតភាព។

 

 

លោក Tanakorn Tanunkul ជំនួយការអនុប្រធានក្រុមហ៊ុន BETAGRO ជាសម្ព័ន្ធក្រុមហ៊ុនប្រតិបត្តិការអាជីវកម្មកសិឧស្សាហកម្មនិងម្ហូបអាហារបានមានប្រសាសន៍ថា វិញ្ញាបនបត្រស្តង់ដារនេះមានវិសាលភាពធំធេង និងទទួលស្គាល់ស្តង់ដារអន្តរជាតិលើប្រព័ន្ធគ្រប់គ្រងចំណីអាហារមានសុវត្ថិភាព ដែលអាចប្រើប្រាស់បានក្នុងចង្វាក់ឧស្សាហកម្មផ្គត់ផ្គង់ចំណីអាហារ និងសេវាកម្មដឹកជញ្ជូនទំនិញ។ ផលិតផលចំណីអាហាររបស់យើងទាមទារនូវការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពដែលធ្វើតាមស្តង់ដារអន្តរជាតិគ្រប់ជំហានទាំងអស់ក្នុងការផលិត កន្លែងផ្ទុកទំនិញ និងភ្នាក់ងារចែកចាយ មុននឹងចែកចាយដល់អតិថិជនប្រើប្រាស់ផ្ទាល់។

JWD Asia ប្រតិបត្តិការសេវកម្មដឹកជញ្ជូនទំនិញពេញលេញ និងដំណោះស្រាយចង្វាក់ផ្គត់ផ្គង់ ជាមួយនឹងចំណេះដឹងសកលទៅដល់ជំនាញក្នុងស្រុកដែលមានដូចជា ការគ្រប់គ្រងឃ្លាំងផ្ទុកទំនិញត្រជាក់និងទំនិញទូទៅ ការដឹកជញ្ជូននិងចែកចាយ និងសេវាកម្មដឹកទំនិញនៅកម្ពុជា និងទូទាំងតំបន់។ JWD Asia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JWD InfoLogistics Public Company Limited ដែលជាដំណោះស្រាយឯកទេសផ្គត់ផ្គង់ឯកទេសកំពូលរបស់អាស៊ានមានមូលដ្ឋាននៅប្រទេសថៃតាំងពីឆ្នាំ 1979៕