(ប៉េកាំង)៖ ភាពយន្តចិន «ប្រតិបត្តិការសមុទ្រក្រហម» បានកែសម្រួលពីព្រឹត្តិការណ៍ «ការជម្លៀសពលរដ្ឋចិនចេញពីប្រទេសយេម៉ែន» នៅឆ្នាំ ២០១៥។ វាបានបង្ហាញពីឆន្ទៈនិងសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋចិន នៅក្រៅប្រទេស ពេលស្ថិតនៅចំពោះមុខវិបត្តិ ហើយក៏បានបង្ហាញតម្លៃនៃសន្តិភាពផងដែរ។

ភាពយន្ដនេះបានរៀបរាប់អំពីរឿងរ៉ាវ ដែលនៅខាងក្រៅលំហសមុទ្រសូម៉ាលី កប៉ាល់ពាណិជ្ជករចិនត្រូវបានប្លន់ នាវិកមួយចំនួនត្រូវបានសម្លាប់ដោយពួកចោរសមុទ្រ ហើយអ្នកផ្សេងទៀតត្រូវបានចាប់ជាឈ្លើយ។ ក្រុមកុម្ម៉ង់ដូ Jiaolong ដែលមានសមាជិក៨នាក់ របស់កងទ័ពជើងទឹកចិន ត្រូវបានបញ្ជាឱ្យទៅបំពេញបេសកកម្មជម្លៀសពលរដ្ឋ ប្រឈមមុខនឹងគ្រោះថ្នាក់។ ពួកគេលបចូលទៅក្នុងកប៉ាល់ពាណិជ្ជករ ដើម្បីធ្វើការវាយសត្រូវ និងជួយសង្គ្រោះចំណាប់ខ្មាំងទាំងអស់ ដោយជោគជ័យ។

នៅតាមផ្លូវត្រឡប់មកវិញ ស្ថានការណ៍វឹកវរខាងនយោបាយបានកើតឡើង នៅសាធារណរដ្ឋអាយវី ដែលស្ថិតនៅអាហ្វ្រិកខាងជើង។ អង្គការភេរវកម្មនិងក្រុមឧទ្ទាមបានលុកលុយរដ្ឋធានី ពលរដ្ឋចិននៅទីនោះបានប្រឈមនឹងគ្រោះថ្នាក់។ នាវាចម្បាំងកងទ័ពជើងទឹកចិន បានទទួលបទបញ្ជាពីថ្នាក់លើ ហើយផ្លាស់ប្តូរគោលដៅធ្វើដំណើរនិងបន្តអនុវត្តបេសកកម្មជម្លៀសពលរដ្ឋ។

ពេលវេលាបន្ទាន់ណាស់ នៅក្រោមគោលការណ៍ស្តីពី «បើរងការវាយប្រហារនៅពេល ជម្លៀសពលរដ្ឋអាចវាយបកវិញ បើគ្មានការវាយប្រហារគឺត្រូវជៀសវាងការប្រយុទ្ធគ្នា ដើម្បីកុំឱ្យមានជម្លោះការទូត «នាវាចម្បាំងកងទ័ពជើងទឹកចិននិងកងកុម្ម៉ង់ដូ Jiaolong បានចូលទៅក្នុងប្រទេសអាយវី នៅក្រោមបរិយាកាសដ៏អាក្រក់ បានជម្លៀសជនជាតិចិនដែលកំពុងរង់ចាំនៅកំពង់ផែដោយជោគជ័យ ហើយបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បានជួយសង្គ្រោះបុគ្គលិកស្ថានកុងស៊ុលចិន ដែលត្រូវបានក្រុមភេរវករតាមបាញ់ប្រហារ។

ទោះបីយ៉ាងណាក៏ដោយ បញ្ហានេះមិនទាន់បញ្ចប់ទេ ក្នុងខណៈពេលការពារពលរដ្ឋចិន ដែលជម្លៀសចេញ កងកុម្ម៉ង់ដូ Jiaolong បានទទួលព័ត៌មានពាក់ព័ន្ធចំណាប់ខ្មាំងចិន ដែលភេរវករចាប់ខ្លួន។ មនុស្សគ្រប់គ្នាដឹងថា ទំនួលខុសត្រូវគឺធ្ងន់ណាស់ ហើយ បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះជាថ្មីម្តងទៀត ដោយមិនស្ទាក់ស្ទើរ។

សង្រ្គាមគឺព្រៃផ្សៃ ហើយមិត្តភាពដ៏ជ្រាលជ្រៅនៃយុទ្ធមិត្ត និងការប្តេជ្ញាចិត្តការពារប្រជាជនរបស់ពួកគេ បានធ្វើឱ្យយើងរំភើបចិត្ត។ គ្មាននរណាម្នាក់អាចធ្វើបាបជនជាតិចិន ហើយមិនអាចបោះបង់ចោលជនជាតិចិននៅបរទេសសូម្បីម្នាក់ទេ។ ពួកគេប្រើប្រតិបត្តិការរបស់ខ្លួនដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសធំ ហើយក៏បានបង្ហាញពីស្មារតីរបស់ទាហានចិន ក្នុងសម័យទំនើបផងដែរ៕