(តូក្យូ)៖ ក្រុមអត្តពលិក U23 វិញ្ញសាបាល់ទាត់ផ្នែកបុរស ជម្រើសជាតិប្រេស៊ីល ដែលជាក្រុមឈ្នះមេដាយមាស Olympic 2016 នោះ ត្រូវជួបក្រុម U23 អេស្ប៉ាញដណ្តើមមេដាយមាស Tokyo Olympic 2020 បន្ទាប់ពីក្រុមទាំងពីរបានទម្លាក់ក្រុម U23 ម៉ិចសិក និងម្ចាស់ផ្ទះជប៉ុនរួចមក។

ក្រុមប្រេស៊ីល បានយកឈ្នះក្រុមម៉ិចសិក ៤-១ ដោយបញ្ចប់នៅវគ្គស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ខណៈក្រុមអេស្ប៉ាញបានយកឈ្នះក្រុមម្ចាស់ផ្ទះជប៉ុន ១-០ ពីការស៊ុតរបស់កីឡាករ Marco Asencio ដែលធ្វើវិញ្ញាសាបាល់ទាត់ផ្នែកបុរស U23 ប្រេស៊ីល ត្រូវអេស្ប៉ាញ ដណ្តើមមេដាយមាស ខណៈក្រុមម្ចាស់ផ្ទះជប៉ុន បានត្រឹមប្រជែងមេដាយសំរិទ្ធទល់នឹងម៉ិចសិក។

ការប្រកួតដណ្តើមមេដាយមាសរវាងក្រុមប្រេស៊ីល និងអេស្ប៉ាញ នឹងធ្វើឡើងនាថ្ងៃទី០៧ ខែសីហា ខណៈជប៉ុនត្រូវបានប៉ះម៉ិចសិក ដណ្តើមមេដាយសំរិទ្ធ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គ្រាដែលផ្នែកនារី ក្រុមស៊ុយអែតប៉ះកាណាដា ដណ្តើមមេដាយមាស ហើយនារីអូស្ត្រាលី ប្រជែងជាមួយនារីសហរដ្ឋអាមេរិក ដណ្តើមមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ Tokyo Olympic 2020 លើកទី៣២៕