(ភ្នំពេញ)៖ ដោយមានតំរូវការទីផ្សារខ្ពស់ និងមានកំណើនពីមួយថ្ងៃទៅមួយថ្ងៃ និងការវិវឌ្ឍន៍ទៅតាមបច្ចេកវិទ្យា ៤.០ ក្រុមហ៊ុន បូទីកា បានសម្រេចផ្លាស់ប្តូរ ពីការប្រើប្រាស់ ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ ទៅជាម៉ាស៊ីនស្វ័យប្រវត្តិ។

ក្រុមហ៊ុន បូទីកា គឺជាក្រុមហ៊ុនមានជំនាញ ផ្នែកការពារជម្រាបទឹក ថ្នាំលាបផ្ទះ ពិដានម្នាងសិលា កាវតំណរអគារ គីមីសំណង់ ស៊ីម៉ង់ត៍បៀក ម្សៅបៀកគ្រប់ប្រភេទ និងផលិតផលជួសជុលសំណង់ បានបង្កើតឡើងនៅឆ្នាំ២០០៦ ដែលមកដល់ពេលនេះ មានអាយុកាលជាង១៥ឆ្នាំហើយ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅលេខទូរស័ព្ទ ០៩២/ ០៩៨ ៨៣ ៨៣ ១៧៕