(តូក្យូ)៖ ក្រុមអត្តពលិកចិន នៅតែបន្តកាន់កាប់តំណែងកំពូលតារាងចំណាត់ថ្នាក់រកបានមេដាយមាស ៣២គ្រឿងច្រើនជាងគេដដែល នៃព្រឹត្តិការណ៍ Tokyo Olympic 2020 តែក្រុមសហរដ្ឋអាមេរិក ក៏នៅតែជាក្រុមរកបានមេដាយសរុប ៧៦គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន នៅតែឈរលខរៀងទី៣ រកបានមេដាយមាស ២០គ្រឿងបណ្តោះអាសន្នគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១(ម៉ោងនៅកម្ពុជា)។

គិតត្រឹមម៉ោង ៥ល្ងាចនេះក្រុមដែលរកបានមេដាយមាសច្រើនជាងគេនៃព្រឹត្តិការណ៍ Tokyo Olympic 2020 ជាបណ្តោះអាសន្នមាន ២ក្រុមដូចជាសហរដ្ឋអាមេរិក រកបានមេដាយមាស ២៥គ្រឿង,ប្រាក់ ២៩គ្រឿងនិងសំរិទ្ធ ២២គ្រឿងសរុប ៧៦គ្រឿងច្រើនជាងគេ ក៏ប៉ុន្តែក្រុមចិន ជាក្រុមរកបានមេដាយមាស ៣២គ្រឿងច្រើនជាងគេ តែសរុបទាំងមេដាយប្រាក់ ២១គ្រឿងនឹងសំរិទ្ធ ១៦គ្រឿងក្រុមអត្តពលិកចិន រកបានមេដាយសរុបតែ ៦៩គ្រឿង៕