(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅនេះ ធនាគារ ជីប ម៉ុង បានផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ខ្លួនទៅមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ជាន់ទី៣ និងទី៣ ដែលស្ថិតនៅកណ្តាលទីប្រជុំជននៃរាជធានីភ្នំពេញផ្ទាល់តែម្តង។

ការិយាល័យកណ្តាលនេះត្រូវបានធ្វើឡើងតាមស្តង់ដាបចេ្ចកទេស ដែលបំពាក់ដោយសម្ភារការិយាល័យទំនើបៗ មានផាសុកភាពខ្ពស់ ខ្យល់អាកាសបរិសុទ្ធ មានពន្លឺថ្ងៃគ្រប់គ្រាន់ និងអាចទស្សនាទិដ្ឋភាពទីក្រុងបានផងដែរ។ ចំណុចពិសេសៗទាំងអស់នេះ នឹងរួមជាចំណែកក្នុងការបង្កើនផលិតភាពដល់បុគ្គលិកគ្រប់រូប ក៏ដូចជាទីសមស្របបំផុតសម្រាប់ការបំពេញការងារក្នុងបរិបទជំងឺកូវីដ១៩។

ការិយាល័យកណ្តាលធនាគារ ជីប ម៉ុង មានចំនួន ២ ជាន់ កន្លែងធ្វើការធំទូលាយ មានបន្ទប់ប្រជុំចំនួន ៧ និងមានកន្លែងធ្វើការបែបឯកជនជាច្រើន ដែលអនុញ្ញតឱ្យបុគ្គលិកអាចផ្តោតអារម្មណ៍បានខ្ពស់។ ការិយាល័យកណ្តាលនេះ ក៏មានទីកន្លែងសម្រាប់ទទួលភ្ញៀវ និងសម្រាកកម្សាន្តដ៏ស្រស់ស្អាត រួមជាមួយនឹងទីកន្លែងសម្រាប់ទទួលទានអាហារដ៏មានអនាម័យ មានផ្សារទំនើប ក៏ដូចជាហាងភេសជ្ជៈ និងអាហារនានានៅខាងក្រោមផងដែរ។

គួរបញ្ជាក់ថា ការិយាល័យកណ្តាលរបស់ធនាគារ ជីប ម៉ុង មានអាសយដ្ឋានស្ថិតនៅក្នុងមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក អគារលេខ 174 (ជាន់ទី៣ និងទី៤) មហាវិថីសាធារណរដ្ឋឆែក កែងផ្លូវ 164 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលប្រតិបត្តិការពីថ្ងៃចន្ទដល់សុក្រ និងពីម៉ោង ៨៖០០ នាទីព្រឹក ដល់ ៥៖០០ នាទីល្ងាច។

សម្រាប់ព៍ត៌មានបន្ថែម៖ 081 811 911 ឬ 066 811 911