(ឡុងដ៏)៖ ក្លិប Aston Villa ដែលស្ថិតក្នុងលីគអង់គ្លេស Premier League នៅពេលនេះទិញបានខ្សែប្រយុទ្ធ Leon Bailey ពីក្លិប Byer Leverkusen ក្នុងតម្លៃប្រមាណ ៣០លានផោន ខណៈដែលខ្សែបម្រើ Jack Grealish នៅតែស្ថិតជាគោលដៅរបស់ក្លិបរួមលីគ Manchester City ដដែល។នេះបើតាមប្រភព Daily mail ចេញផ្សាយនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

ការមកកាន់ក្លិប Aston Villa របស់ខ្សែបម្រើ Leon Bailey បានព្រមព្រៀងកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ បន្ទាប់ពីរូបគេបានបង្ហាញខ្លួនឲ្យក្លិប Byer Leverkusen នៅលីគ Bundesliga បានចំនួន ១១៩ប្រកួតរកបាន ២៨គ្រាប់នៃលីគអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០១៧ ដែលផ្ទេមកពីក្លិប Genk របស់ប៊ែលហ្ស៊ិក។

ហើយការមកដល់របស់ Leon Bailey ក៏ជាផ្នែកមួយកាន់តែធ្វើឲ្យក្លិប Manchester City មានឱកាលនាំយក Jack Grealis ដែលក្លិប Aston Villa ដាក់តម្លៃប្រមាណ ១០០លានផោន ខណៈដែល Leon Bailey វ័យ ២៣ឆ្នាំជាកីឡាករទី៣ របស់ក្លិប Aston Villa នាំយកមកបន្ទាប់ពី Emiliano Buendia ពីក្លិប Norwich City នឹង Ashley Young ពីក្លិប Inter Milan៕