(ភ្នំពេញ):៖ យុវជនម្នាក់ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បានបើកបររថយន្តរបស់ឪពុក ម៉ាក HONDA CR-V ពណ៌ស ដោយដឹកពួកម៉ាក៦នាក់ បានបុករ៉ះអ្នកដើរប្រមូលសំរាមក្រុមហ៊ុនអនាម័យ Mizuda ចំនួន ៣ នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បណ្តាលឱ្យមនុស្សស្លាប់នៅនឹងកន្លែង ២ នាក់ និងរងរបួសធ្ងន់ ១នាក់។

ក្រុមហ៊ុនអនាម័យ Mizuda គឺជាក្រុមហ៊ុនអនាម័យដែលមានការវិនិយោគដោយជនជាតិចិនដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ម្ចាស់ក្រុមហ៊ុនបានទិញធានារ៉ាប់រងសម្រាប់បុគ្គលិកនិងយានយន្តទាំងអស់ពីក្រុមហ៊ុនធានារ៉ាប់រង ស៊ីវិល សេហ្វ អ៊ីនសួររេន (Civil Safe Insurance Plc.) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Lanmei Aviation Group ។

តាមពាក្យណែនាំរបស់អ្នកទទួលបន្ទុករបស់ក្រុមហ៊ុនអនាម័យ Mizuda បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះមានផលប៉ះពាល់ ដល់ផ្នែក ហិរញ្ញវត្ថុយ៉ាងខ្លាំងដល់គ្រួសារចំនួនបីនោះ ដោយពួកគាត់សុទ្ធតែជាអ្នករ៉ាបរងជីវភាពគ្រួសារ។ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្រុមហ៊ុនធានារ៉ាប់រង ស៊ីវិល សេហ្វ អ៊ីនសួររេន បានបង្កើតក្រុមការងារពិសេសមួយភ្លាមៗ ដើម្បីដោះស្រាយនិងសងសំណងអោយបានឆាប់បំផុត។ ចំពោះករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងចំណាយពេលតែ ៣ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ សម្រាប់ពិនិត្យសំណុំរឿងនិងបញ្ចប់ការងារសងសំណងឱ្យបានលឿននិងមានប្រសិទ្ធភាពខ្ពស់។ គួរតែដឹងថា រយៈពេលនៃការត្រួតពិនិត្យករណីមនុស្សស្លាប់ដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅគឺ ៣០ ថ្ងៃនៃថ្ងៃធ្វើការ។ ក្រុមហ៊ុនធានារ៉ាប់រងស៊ីវិល សេហ្វ អ៊ីនសួររេន មិន ត្រឹមតែផ្តល់ជំនួយដល់គ្រួសារជនរងគ្រោះទាំងបីប៉ុណ្ណោះទេ ធ្វើឱ្យក្រុមហ៊ុន Mizuda មានទំនុកចិត្តកាន់តែល្អប្រសើរជាងមុនក្នុងការការពារ បុគ្កលិករបស់គេ ។

អ្នកនិពន្ធក៏បានសម្ភាសអ្នកពាក់ព័ន្ធទទួលបន្ទុកធានារ៉ាប់រង ហើយបានធ្វើការពិភាក្សាស៊ីជម្រៅអំពីបរិយាកាសវិស័យធានារ៉ាប់រងនៅកម្ពុជានាពេលបច្ចុប្បន្ន។ ទោះបីតម្រូវការនៃធានារ៉ាប់រងក្នុងប្រទេសកម្ពុជាកាន់តែមាន កំណើនកើនច្រើនឡើងៗ តែទីផ្សារធានារ៉ាប់រងមិនទាន់អភិវឌ្ឍន៍បានល្អឥតខ្ចោះនៅឡើយ ហើយសាធារណជននៅខ្វះការយល់ដឹងច្រើនអំពីធានារ៉ាប់រង។ អតិថិជនចិនជាច្រើនចាប់ផ្តើមបែរមកសេវាកម្មក្រុមហ៊ុនធានារ៉ាប់រង ដូចជាក្រុមហ៊ុនធានារ៉ាប់រង ស៊ីវិល សេហ្វ អ៊ីនសួររេន ដែរអាចទុកចិត្តបាន ងាយស្រួលក្នុងការទាក់ទងគ្នា ប្រតិបត្តិការឆាប់រហ័ស និងអាចធ្វើផែនការធានារ៉ាប់រងដែលអាចបត់បែនបានតាមគ្រប់កាលៈទេសៈ។

ក្រុមហ៊ុនធានារ៉ាប់រង ស៊ីវិល សេហ្វ អ៊ីនសួររេន មិនត្រឹមតែមានការគាំទ្រដោយក្រុមហ៊ុនអាកាសចរណ៍ Lanmei Aviation Group ដ៏ធំមួយនោះទេ ប៉ុន្តែថែមទាំងមានការគាំទ្រផ្នែកសេវាធានារ៉ាប់រងបន្តពីក្រុមហ៊ុនហិរញ្ញវត្ថុល្បីៗ ក្នុងនោះមានដូចជាក្រុមហ៊ុនធានារ៉ាប់រងភីងអាន (Ping An Insurance)និងថៃភីង (China Taiping Life Insurance)។

បន្ទាប់បានអាននិងយល់ដឹងអំពីករណីនេះហើយ អ្នកនិពន្ធសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាអាចបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៏នៃធានារ៉ាប់រងក្នុងការការពាសុខភាពនិងទ្រព្យសម្បត្តិដ៏មានតំលៃរបស់អ្នកនិងជ្រើសរើសផែនការធានារ៉ាប់រងដែលល្អនិងសមស្របសម្រាប់ការពារហានិភ័យអាជីវកម្មនិងបុគ្គលិករបស់អ្នកបាន៕