(បរទេស)៖ តារាចម្រៀងរ៉េបល្បីឈ្មោះមួយរូបដែលគេតាំងឈ្មោះថា A កំពុងប្រឈមនឹងការស៉ើបអង្កេតពីប៉ូលីស ពាក់ព័ន្ធការលួចថតម៉ូដែលនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ខណៈពួកគេកំពុងថត MV ។ បើតាមការចេញផ្សាយពី Nocut News នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

បើតាមរបាយការណ៍បានឲ្យដឹងថា អំឡុងពេលថត MV កាលពីខែមិថុនា ឆ្នាំ២០២០ នៅលើកោះ Jeju តារារ៉េបរូបនោះ បានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដែលតារាម៉ូដែលស្រីពីររូបបានចូលទៅផ្លាស់ប្តូរ ហើយក្នុងកាមេរ៉ា គឺមានសកម្មភាពរបស់តារាម៉ូដែលស្រីទាំងពីរកំពុងផ្លាស់ប្តូរសម្លៀកបំពាក់ផងដែរ។ បន្ទាប់មកអ្នកផលិតតន្ត្រី ក៏បានទាក់ទងទៅប៉ូលីស អំពីករណីនេះ។

ទោះជាយ៉ាងណាក្តី តារារ៉េប A បានបដិសេដថា ខ្លួនគ្មានបំណងដាក់កាមេរ៉ាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេ ពោលជាការកើតឡើងដោយភាពចៃដន្យប៉ុណ្ណោះ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងពីអត្ថសញ្ញាណពិតឡើយថា តើតារារ៉េបដែលបានធ្វើសកម្មភាពខាងលើនេះ ជាតារារូបណា?