(ភ្នំពេញ)៖ កន្លងមកនេះ មានអតិថិជន អម្រឹត មិនតិចឡើយ ដែលមានសំណាង បានឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿង ព្រមទាំងរង្វាន់ទឹកប្រាក់រាប់លានរៀល នៅពេលដែលពួកគាត់ គ្រាន់តែបង់ប្រាក់កម្ចី អម្រឹត តាមរយៈភ្នាក់ងារវីង ឬ កម្មវិធីស្មាតហ្វូនវីង (Wing Money app)។

ឥឡូវនេះ ការផ្តល់ជូនដ៏សំបើម បានត្រឡប់មកវិញម្តងទៀតហើយ លោក-លោកស្រី អាចឈ្នះរង្វាន់ធំម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ចំនួន១រង្វាន់ ឈ្នះទូរទស្សន៍ទំហំ ៥៥អ៊ីង ចំនួន១រង្វាន់ជារៀងរាល់ខែ ឈ្នះរង្វាន់ទូរស័ព្ទម៉ាក VIVO ចំនួន៣រង្វាន់ជារៀងរាល់ខែ និងឈ្នះទឹកប្រាក់សុទ្ធ២០ម៉ឺនរៀល ចំនួន១០រង្វាន់ជារៀងរាល់សប្តាហ៍។

ងាយស្រួលបំផុត លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត តាមរយៈភ្នាក់ងារវីងជិត ១០,០០០កន្លែង ឬកម្មវិធីស្មាតហ្វូនវីងនោះ លោកអ្នកនឹងមានសិទ្ធិចូលរួម ចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។ កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ការប្រកាសអ្នកឈ្នះ នឹងត្រូវបានប្រព្រឹត្តទៅតាមរយៈគេហទំព័រហ្វេសបុកផ្លូវការ របស់ធនាគារវីង និងគេហទំព័រហ្វេសបុកផ្លូវការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។

សម្រាប់អតិថិជន អម្រឹត ដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះ ដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store រួចទាញយក Wing Money App និងបំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារវីង (ខេមបូឌា) ម.ក និង០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក៕