(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន Grab បានសម្រេចសម្រួលលក្ខខណ្ឌ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅរាជធានីភ្នំពេញ ក្នុងការទទួលបានភេសជ្ជៈប៉ូវកម្លាំងវើករសជាតិម៉ុងតុល WURKZ ICY COOL ដោយឥតគិតថ្លៃ ដែលមានសរុបរហូតដល់ទៅ ១ ម៉ឺនកំប៉ុង។ លទ្ធផលខាងលើ បានបង្ហាញឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

វើក អាយស៉ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និង B12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទានស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។

នៅពេលនេះ ដើម្បីទទួលបានកញ្ចប់កាដូដែលមាន WURKZ ICY COOL ចំនួន៤ កំប៉ុង លោកអ្នកមិនតម្រូវឲ្យមានពិន្ទុសន្សំនៅក្នុងកម្មវិធី Grab នោះទេ ពោលគឺអាចចូលទៅ Redeem យកកញ្ចប់កាដូដែលមានសរុបចំនួន ២៥០០កាដូ ឬស្មើទៅនឹង១ ម៉ឺនកំប៉ុង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ងាយៗបំផុត ដើម្បីទទួលបានកាដូនេះ លោកអ្នកគ្រាន់តែចូលទៅកម្មវិធីទូរស័ព្ទដៃ Grab រួចចូលទៅ GrabRewards បន្ទាប់មកចុច Redeem ។ បន្ទាប់ពី Redeem រួចលោកអ្នកនឹងឃើញផ្ទាំងព័ត៌មានសម្រាប់បំពេញព័ត៌មានលម្អិតដូចជាលេខទូរស័ព្ទ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សេវា GrabExpress ដឹកជញ្ជូនកាដូនោះទៅដល់ផ្ទះនៅថ្ងៃបន្ទាប់ដោយមិនមានការបង់ប្រាក់អ្វីទាំងអស់។ ដូច្នេះ សូមលោកអ្នកប្រញាប់រួសរាន់ចូលទៅ Redeem ទទួលយកកាដូនេះទាំងអស់គ្នាតាមរយៈតំណភ្ជាប់៖ https://bit.ly/WURKZGrabRewards

គួរបញ្ជាក់ថា ការផ្ញើកាដូនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុន Grab កាលពីពេលថ្មីៗ ក្នុងគោលបំណងសម្តែងការអរគុណដល់ប្រជាពលរដ្ឋដែលតែងតែជឿទុកចិត្តជ្រើសផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនជានិច្ច និងដើម្បីណែនាំភេសជ្ជៈប៉ូវកម្លាំងរសជាតិថ្មីដែលទើបតែប្រកាសលក់នៅក្នុងទីផ្សារនាពេលថ្មីៗនេះ៕

សូមទស្សនាវីដេអូ៖ https://youtu.be/dSFbInMyQfI