(តូក្យូ)៖ ក្រុមអត្តពលិកអូស្ត្រាលី រកបានមេដាយមាសលើវិញ្ញាសាជិះក្តារអិល (Skateboarding) នៅព្រឹត្តិការណ៍ Tokyo Olympic 2020 ដែលនេះជាមេដាយមានទី ១៧គ្រឿងរបស់ក្រុមអូស្ត្រាលី ដែលកំពូលឈរលេខរៀងទី៤ ដែលរកបានមេដាយសរុប ៣៨គ្រឿង ក្នុងចំណោមក្រុមខ្លាំងហើយ ចិន រកបានមេដាយសរុប ៧១គ្រឿងនឹងអាមេរិក រកបានសរុប ៨៤គ្រឿងច្រើនជាងគេបណ្តោះអាស្នគិតត្រឹមម៉ោង ១២ថ្ងៃត្រង់(ម៉ោងនៅកម្ពុជា) ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

ក្រុមអត្តពលិកចិន នៅតែបន្តនាំមុខគេនៃមេដាយមាស រកបាន ៣២គ្រឿង,ប្រាក់ ២៣គ្រឿងនឹងសំរិទ្ធ ១៦គ្រឿងតែចាញ់ក្រុមអត្តពលិកសហរដ្ឋអាមេរិក មានមេដាយសរុបដល់ទៅ ៨៤គ្រឿងតែមានមេដាយមាសប្រមាណ ២៧គ្រឿង,ប្រាក់ ៣៣គ្រឿងនឹងសំរិទ្ធ ២៤គ្រឿង ហើយក្រុមម្ចាស់ផ្ទះជប៉ុន នៅតែឈរលេខ៣ មានមេដាយមាស ២១គ្រឿង,ប្រាក់ ៧គ្រឿងនឹងសំរិទ្ធ ១២គ្រឿងបណ្តោះអាសន្ន។

ក្រុមអត្តលិកអូស្រ្តាលី រកបានមេដាយមាសលើវិញ្ញាសាជិះក្តារអិលផ្នែកបុរស ធ្វើបានដោយអត្តពលិក Keegan Palmer ត្រឹមវ័យ ១៨ឆ្នាំប៉ុណ្ណោះនៃព្រឹត្តិការណ Tokyo Olympic 2020នេះ ដែលធ្វើបាន ៩៤.០៤ពិន្ទុ ខណៈផ្នែកកីឡាការិនី មេដាយមាសបានទៅលើអត្តពលិកជប៉ុន Sakura Yosozumi មានវ័យ ១៩ឆ្នាំ៕