(តូរីន)៖ ក្លិប Inter Milan បានបញ្ជាក់ថា កីឡាករខ្សែបម្រើប្រយុទ្ធ Christian Eriksen បានវិលមកកាន់ជំរំហ្វឹកហាត់វិញហើយ បន្ទាប់ពីជាសះស្បើយពីបញ្ហាបេះដូង ដែលបានដួលសន្លប់កាលពីប្រកួត Euro 2020 ដែលនេះជាការត្រឡប់មកត្រៀមប្រជែងលីគ Serie A រដូវកាលឆ្នាំ២០២១-២០២២។ នេះបើតាមការចេញផ្សាយដោយ BBC ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

ខ្សែបម្រើវ័យ ២៩ឆ្នាំបានជួបបញ្ហាដួលសន្លប់កាលប្រកួត Euro 2020 ដែលក្រុមជម្រើសជាតិដាណឺម៉ាក ប៉ះក្រុមហ្វាំងឡង់ ថ្ងៃប្រកួតបើកឆាក ហើយរូបគេក៏ត្រូវបានបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើមដែលបណ្តាលមកពីបញ្ហាបេះដូង អំឡុងពេលព្យាបាល ខណៈបច្ចុប្បន្នរូបគេបានត្រឡប់ទៅជួបជាមួយប្រធានក្លិប ក៏ដូចជាបុគ្គលិកមិត្តរួមក្រុមនៅជំរំហ្វឹកហាត់នៃលីគ Serie A កាលពីថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។

Inter Milan ដែលជាក្រុមជើងឯកពាន Serie A រដូវកាលមុន បានលើកឡើងនៅលើបណ្តាញគេហទំព័ផ្លូវការថា «កីឡាករ Eriksen មានភាពល្អប្រសើហើយទាំងរាងកាយ និងផ្លូវចិត្ត»