(ភ្នំពេញ)៖ ក្រុមហ៊ុន Car4you បានបើកសម្ពោធជាផ្លូវការរថយន្តអគ្គិសនីប្រណិត ម៉ូដែលថ្មី LETIN MENGO ដែលជារថយន្តអគ្គិសនីដ៏ប្រណីត វៃឆ្លាត សម្រាប់ទីក្រុងមានកៅអី៤ ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសប្រទេសកម្ពុជាហើយ ចាប់ពីពេលនេះតទៅ។
រថយន្តនេះ មានកម្លាំង ៣៤សេស ថាមពល ១៧.២៨ គីឡូវ៉ាត់ម៉ោង ចំណាយត្រឹមតែ ១.៧ ដុល្លារ/១០០គីឡូម៉ែត្រ និងបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ គួរឱ្យចាប់អារម្មណ៍បំផុត។ លើសពីនេះ ទៅទៀត Mengo នេះមានបីស៊េរី ដែលនីមួយៗមានទំហំផ្ទុកកម្លាំងអាគុយផ្សេងៗគ្នា។
Car4you គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់រថយន្ត EV ឈានមុខគេនៅកម្ពុជា ហើយផ្តល់ជូននូវរថយន្តអគ្គិសនីដែលមាននិរន្តរភាព និងជារថយន្តអគ្គិសនីសម្រាប់ថ្ងៃអនាគតដែលនាំមកនូវបរិយាកាសល្អ និងមានភាពស្រស់ស្អាតគួរអោយទាក់ទាញ។
ក្រុមហ៊ុន Car4you ផ្គត់ផ្គង់រថយន្តម៉ាកល្បីៗ ដែលអាចបើកបរបានចម្ងាយចាប់ពី ៨០គីឡូម៉ែត្រទៅ ៥០០គីឡូម៉ែត្រជាង។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ថាមពលស្អាតនឹងក្លាយជាកត្តាជំរុញដ៏សំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។
ឧបករណ៍ទំនើបៗ ដែលបំពាក់ក្នុងរថយន្ដអគ្គិសនីប្រណិតនេះ មានអេក្រង់២ ដែលមួយមានទំហំ ៩អ៊ី Touch Screen អំពូល LED ខាងមុខនិងខាងក្រោយ និងមានប្រព័ន្ធទំនើបៗ ផ្សេងទៀតដែរ។
ឥឡូវនេះ រថយន្ដអគ្គិសនីប្រណិត Mengo ដែលបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ អាចរកជាវបាននៅទីក្រុងភ្នំពេញ Showroom Car4you មានក្នុងស្ទុក និងដឹកជញ្ជូនភ្លាមៗ ដោយមានពណ៌គួរឱ្យស្រឡាញ់ជាច្រើន មានបង់រំលោះរយះពេលយូរអង្វែង និងការធានាគុណភាពពីរោងចក្រ រយៈពេលដល់ទៅ៣ឆ្នាំ។
សម្រាប់ពត័មានលម្អិតសូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០៩៩ ២២៦ ៦០៥ និង FB page: EV Cambodia និង Website: www.EVcambodia.com៕