(តូក្យូ)៖ ក្រុមអត្តពលិកសហរដ្ឋអាមេរិក រកបានមេដាយសរុបកើនដល់ ៩២គ្រឿងច្រើនជាងគេបន្ទាប់ពីអត្តពលិកវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ផ្នែកនារី ឈ្នះបានមេដាយមាសធ្វើឲ្យក្រុមអាមេរិក រកបានមេដាយមាស ៣០គ្រឿង, ខណៈក្រុមចិន នៅតែបន្តឈរកំពូលតារាងយ៉ាងរឹងមាំមានមេដាយមាស ៣៤គ្រឿងបណ្តោះអាសន្នច្រើនជាងគេនៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020 នៅជប៉ុន ដែលនឹងបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ។

គិតត្រឹមម៉ោង ២រសៀសថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រុមអត្តពលិកចិន នៅតែបន្តនាំមុខគេនៃតារាងមេដាយមាសសរុបក្រុមចិន រកបាន ៣៤គ្រឿងហើយក្រុមម្ចាស់ផ្ទះជប៉ុន រកបានសរុប ៤៧គ្រឿងដោយមានមេដាយមាស ២២គ្រឿង,ប្រាក់ ១០គ្រឿងនឹងសំរិទ្ធ ១៥គ្រឿងបណ្តោះអាសន្ន។

នេះជាមេដាយមាសផ្នែកវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ផ្នែកនារី (Beach volleyball) ដែលក្រុមអាមេរិក រកបានមេដាយមាស ខណៈមេដាយប្រាក់បានទៅលើក្រុមនារីអូស្ត្រាលី នឹងមេដាយសំរិទ្ធបានទៅក្រុមនារីស្វីស ហើយលទ្ធផលនេះជាកំណត់ត្រាថ្មីមួយរបស់កីឡាការិនីអាមេរិក April Ross ដែលនាងជាអត្តពលិកម្នាក់ឈ្នះបានទាំង ៣កម្រិតមេដាយ Olympic ចាប់ទាំងពីនាងបានឈ្នះមេដាយប្រាក់ កាលឆ្នាំ២០១២ នឹងមេដាយសំរិទ្ធឆ្នាំ២០១៦៕