(កំពង់ចាម)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តចុះប្រគល់រង្វាន់ធំនូវទឹកប្រាក់ចំនួន ១០០លានរៀល ដល់អតិថិជនដែលមានសំណាងម្នាក់ទៀតហើយ មានឈ្មោះ យ៉ា យូ រស់នៅភូមិ១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សូមបញ្ជាក់ដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១៥០រង្វាន់, បន្ថែមទឹកប្រាក់ចំនួន ១០លានរៀលចំនួន ១៥០រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១៥០រង្វាន់, ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុងដោយគ្មានការកំណត់នោះទេ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុងដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕