(ភ្នំពេញ)៖ ភីហ្សាហាត់ដែលជាម៉ាកខ្នាតយក្សរបស់សហរដ្ឋអាមេរិក នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅខែសីហាខាងមុខនេះ ដែលនាំមកនូវរសជាតិ និងបទពិសោធន៍នៃប្រណិតភាពទីកន្លែង បទពិសោធន៍នៃការទទួលទានភីហ្សាជាមួយភាពទាន់សម័យបែបលំដាប់ថ្នាក់ពិភពលោក។ សាខាដំបូងបង្អស់ ដែលនឹងបើកនៅរាជធានីភ្នំពេញ នៅសង្កាត់ទួលទំពូង ដែលជាសង្កាត់ពេញនិយមរបស់ជនបរទេស ក៏ដូចជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកផងដែរ ខណៈដែលសាខាពីរទៀតគ្រោងនឹងបើកខែក្រោយ។

ក្រុមហ៊ុន United Food Group ទទួលបានសិទ្ធិអាជីវកម្មផ្តាច់មុខមានផែនការពង្រីកសាខាចំនួន ៣០ហាង ក្នុងរយៈពេល២ ទៅ៣ឆ្នាំ ខាងមុខ។ United Food Group ជាក្រុមហ៊ុនក្នុងស្រុកដែលមានបុត្រសម្ពន្ធភោជនីយដ្ឋាន Park Café ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាមួយប្រតិបត្តិការចំនួន ២០សាខា នៅទូទាំងប្រទេស។

លោក Unnat Varma អគ្គនាយកភីហ្សាហាត់ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានថ្លែងថា «ក្រុមហ៊ុនភីហ្សាហាត់លំដាប់អន្តរជាតិ ពិតជាមានមោទនភាពនឹងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន យូណាតធីត ហ្វូតគ្រុប សំរាប់ការបើកទំព័រប្រវត្តិសាស្ត្រដំបូងរបស់ភីហ្សាហាត់នៅទីផ្សារប្រទេសកម្ពុជា។ យើងមានក្តីរំភើបយ៉ាងខ្លាំងក្នុងការឈានចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីដ៏សម្បូរបែបនៃវប្បធម៌ និងកេរ្តិ៍ដំណែលបេតិកភណ្ឌ»

ភីហ្សាហាត់ថ្មីដំបូង នឹងផ្តល់ជូនបទពិសោធន៍ដែលមានលក្ខណៈ ទំនើប ទាន់សម័យ និងបទពិសោធន៍ទទួលទានអាហារភីហ្សាដ៏ឈ្ងុយឆ្ងាញ់បំផុត តាមគ្រប់សេវាកម្មទាំងអស់រួមមាន៖ ការញ៉ាំនៅក្នុងហាង សេវាកម្មវេចខ្ចប់ និងសេវាកម្មដឹកជញ្ជួនដោយឥតគិតថ្លៃ ដល់កន្លែងជាមួយបច្ចកវិទ្យាឌីជីថលចុងក្រោយបង្អស់ដើម្បីផ្តល់ភាពងាយស្រួលបំផុតជូនដល់អតិថិជន នៅកម្ពុជាក្នុងការទទួលបានបទពិសោធន៍នៃរសជាតិភីហ្សាឆ្ងាញ់បំផុតនៅលើពិភពលោក។

«យើងជឿជាក់ថា ភីហ្សាហាត់ដែលជាម៉ាកល្បីល្បាញពីសហរដ្ឋអាមេរិកលំដាប់ថ្នាក់ពិភពលោក គឺជាជំរើសថ្មីមួយទៀតរបស់ប្រជានកម្ពុជា ហើយពួកយើងមានគោលបំណងលើកកម្ពស់បទពិសោធន៍ទំនើបនៃអាហារភីហ្សាតាមការផ្តល់ជូន រសជាតិលំដាប់ថ្នាក់ពិភពលោក ជូនដល់អតិថជនជាមួយនឹងតំលៃដ៏សមរម្យបំផុត»។ នេះជាការបញ្ជាក់ របស់លោក ហេង សេងលី អគ្គនាយកក្រុមហ៊ុនយូណាយ ធីតហ្វូតគ្រុប ។

ស្របពេលដែលកំរិតនៃប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យពួកគាត់មានលទ្ធភាពចំណាយទៅលើផលិតផលរបស់ម៉ាកល្បីៗ ដើម្បីបង្កើនភាពស៉ីវីល័យ នៃការរស់នៅរបស់ពួកគាត់។

លោក ហេង សេងលី បន្តទៀតថា «ស្របពេលដែលប្រជាជនកម្ពុជាកាន់តែមមាញឹកជាមួយការប្រកបការងារ និងអាជីវកម្ម ហើយពួកគេមានលទ្ធភាពចំណាយទៅលើការកំសាន្ត និងអាហារលក្ខណៈប្រណិត ទាំងនេះសបញ្ជាក់ឲ្យឃើញថាការចំអិនអាហារ និងទទួលទានអាហារនៅផ្ទះមានការធ្លាក់ចុះដូច្នេះ ហើយពួកយើងចង់ចូលរួមក្នុងវិស័យនេះដើម្បីបង្កើនភាពងាយស្រួលជូនអតិថិជន កម្ពុជាក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ លំដាប់ថ្នាក់ពិភពលោកពីភីហ្សាហាត់»

សូមជម្រាបថា ក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប(UFG) គឺជាក្រុមហ៊ុនម្ហូបអាហារដែលគ្រប់គ្រងដោយ V Trust Group វិនិយោគជាមួយ EMIA កម្ពុជាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន UFG ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2020 ជាមួយចក្ខុវិស័យ ក្នុងការផ្តល់ជូន ម្ហូបអាហារដែលមានរសជាតិ ឆ្ងាញ់ សុវត្ថិភាព និងបទពិសោធន៍ដ៏រំភើបជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកជូនប្រជាជនកម្ពុជា។ UFG ជាក្រុមហ៊ុនភោជនីយដ្ឋានផាក កាហ្វេ ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៤ គិតត្រឹមចុងឆ្នាំ២០២០ ភោជនីយដ្ឋានផាក កាហ្វេមានសាខាទាំងអស់ ២០សាខា ទូរទាំងរាជធានីភ្នំពេញ កំពង់ចាម និង ក្រុងព្រះសីហនុ។

ភីហ្សាហាត់ជាបុត្រសម្ពនរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ១៩៥៨ នៅ Witachi រដ្ឋ Kan ភីហ្សាហាត់មានប្រតិបិត្តិការជាង ១៨,០០០ហាង នៅជាង ១០០ ប្រទេសលើពិភពលោក។ ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួល ការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។

ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ភីហ្សាហាត់បានប្តេជ្ញាចូលរួមចំណែក ដើម្បីដើរតួរនាទីក្នុងការបម្រើជូន អាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់ អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ មិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់៕