(កូរ៉េ)៖ នៅពេលនេះក្រុមចម្រៀង BTS បានបង្កើតកំណត់ត្រាថ្មីទៀតហើយ នៅលើបណ្តាញសង្គម YouTube ដោយបទ «Dynamite» របស់ពួកគេ ក្លាយជា MV មានការកើនឡើងអ្នកចូលទស្សនាលឿនបំផុតក្នុង YouTube ដែលមានអ្នកចូលទស្សនាលើសពី ១.២ពាន់លាន Views។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

បទ «Dynamite» ត្រូវបានរាយកាណ៍មកថា បានកើនឡើងចំនួនអ្នកចូលទស្សនាដល់ចំនួន ១.២ពាន់លាន View ត្រឹមថ្ងៃទី០៦ ខែសីហា វេលាម៉ោង ៦៖២០នាទីល្ងាច។ បានន័យថា បទចម្រៀងមួយនេះប្រើរយៈពេលត្រឹមតែ ១១ខែ,១៦ថ្ងៃ និង៥ម៉ោង ប៉ុណ្ណោះ ក្នុងការទទួលបាន View យ៉ាងច្រើនសន្ធឹកសន្ធាប់នៅពេលនេះ។ បទនេះ ដំបូងឡើយ បានបញ្ចេញជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១ល្ងាច (ពេលវេលានៅកូរ៉េ)។

ប្រការនេះ បានធ្វើឲ្យ «Dynamite» ក្លាយជា MV ចម្រៀងដែលកើនឡើងអ្នកចូលមើលបានលឿនបំផុត ក្នុងបណ្តាញសង្គម YouTube សម្រាប់វិស័យចម្រៀង K-POP៕