(តូក្យូ)៖ នៅទីបំផុត ក្រុមកីឡាករ-កីឡាការិនីសហរដ្ឋអាមេរិក ដណ្តើមបានចំណាត់ថ្នាក់លេខ១ នៃតារាងមេដាយអូឡាំពិក Tokyo 2020 នៅថ្ងៃបិទបញ្ចប់នាថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ក្រោយដំណើរការប្រកួតតាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានជប៉ុនធ្វើម្ចាស់ផ្ទះ។

ការប្រកួតប្រជែងមេដាយលើ ៣៣ប្រភេទកីឡា និងចែកចេញជា ៣៣៩វិញ្ញសានោះ ក្រុមអត្តពលិកអាមេរិកដណ្តើមបានមេដាយមាស ៣៩គ្រឿងច្រើនជាងគេប្រជែងចិនតែ ១មេដាយមាសប៉ុណ្ណោះ មុនពិធិព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 លើកទី៣២ នេះដែលមានអត្តពលិកមកពី ២០៨ប្រទេសចូលរួមដែលជាសមាជិករបស់ IOC។

តួយ៉ាង អត្តពលិកនៃម្ចាស់ផ្ទះជប៉ុនបានត្រឹមខកចិត្តដែលបញ្ចប់ក្នុងតំណែងចំណាត់ថ្នាក់លេខ៣ ដោយឈ្នះបានមេដាយមាសតែ ២៧គ្រឿងប៉ុណ្ណោះក្នុងចំណោមមេដាយសរុប ៥៨គ្រឿង ចិនមានដល់ទៅ ៨៨គ្រឿង និងអាមេរិកច្រើនជាងគេមានដល់ទៅ ១១៣គ្រឿង។

ដូចគ្នានោះដែរ មានក្រុមកីឡាករ-កីឡាការិនីមកពី ៩៣ប្រទេសដែលឈ្នះមេដាយនៅអូឡាំពិករដូវក្តៅនេះ ដ្បិតជើងខ្លាំងអត្តពលិករបស់រុស្ស៊ីចូលរួមក្រោមឆ័ត្ររបស់ ROC ដោយសារជាប់បម្រាមប្រើប្រាស់សារធាតុញៀននាពេលកន្លងមក៕