(ភ្នំពេញ)៖ ក្រុមហ៊ុន Volvo Cars Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ នូវរថយន្តម៉ាក Volvo នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន HGB Group បានបើកសម្ភោធដាក់លក់ជាផ្លូវការ នូវរថយន្ត S90, XC60 និង XC90 ស៊េរីថ្មី២០២១ មកកាន់ទីផ្សារប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។
រថយន្ត Volvo ស៊េរីថ្មីទាំង៣ម៉ូដែលនេះ ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសស៊ុយអែត ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗ យ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ក្រុមហ៊ុន Volvo នៅក្នុងប្រទេសស៊ុយអែត។
រថយន្ត Volvo ក៏ធ្លាប់បានបានឈ្នះពានរង្វាន់ជា រថយន្តដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ នៅក្នុងពិភពលោកផងដែរ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះ គឺពិតជាមានភាពពិសេសលេចធ្លោ និងមិនត្រឹមតែមានរូបរាងស្រស់ស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀត ដែលបានធ្វើឲ្យរថយន្ត Volvo ស៊េរីថ្មី២០២១នេះ រឹតតែល្អឥតខ្ចោះ។
គ្រប់ម៉ូដែលរបស់រថយន្ត Volvo ទាំងអស់ គឺសុទ្ធតែមានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ បង្អស់របស់ប្រទេសស៊ុយអែត ដែលមានដូចជា៖
* Engine T6 AWD (Turbo & Supercharged): កម្លាំងម៉ាស៊ីន 320hp
* City Safety with Steering Support: ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនិងជំនួយទប់ចង្កូតឡាន នៅពេលមានរថយន្ត មនុស្ស សត្វធំ ឬ កង់ឆ្លងកាត់ពីមុខឡាន
* 360° Surround View Camera: កាមេរ៉ា ៣៦០ ដឺក្រេ
* ប្រព័ន្ធបាស់ Harman Kardon: មាន 14 Speakers នឹង 600 Watt
* BLIS (Blind Spot information system) with steer assist: ប្រព័ន្ធផ្តល់ដំណឹងនៅពេលមានរថយន្តដទៃចង់វ៉ាឬជែង នៅកញ្ចក់មើលក្រោយនៃរថយន្ត
* Head Up Display: ប្រព័ន្ធបង្ហាញល្បឿនបើកបរ, ផ្លាកសញ្ញាល្បឿនតាមដងផ្លូវ, និងគម្លាតសុវត្ថិភាព នៅលើកញ្ចក់ឡានខាងមុខ
* Adaptive Cruise Control: ប្រព័ន្ធកំណត់ល្បឿន ហើយបើកបរតាមល្បឿនឡានខាងមុខដោយស្វ័យប្រវត្ត ដោយមិនចាំបាច់ជាន់ហ្រ្វាំនិងហ្គារ
* Wireless Charge Function: ប្រព័ន្ធសាកថ្មទូរសព្ទនៅក្នុងរថយន្តដោយមិនចាំបាច់ប្រើខ្សែ
* Collision Warning with Auto Brake: ប្រព័ន្ធចាប់ហ្វ្រាំងដោស្វ័យប្រវិត្ដរហូតដល់ល្បឿន ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង
* Cross Traffic Alert: ប្រព័ន្ធផ្តល់សំលេង និងចាប់ហ្រាំងស្វ័យប្រវិត្ដនៅពេលអ្នកថយរថយន្ត ហើយមានរថយន្តមួយទៀតឆ្លងកាត់។
សម្រាប់ម៉ូដែលរថយន្ត Volvo S90, XC60 និង XC90 ស៊េរីថ្មីឆ្នាំ២០២១នេះវិញ
រថយន្ត Volvo S90 ឆ្នាំ២០២១ មានភាពខុសប្លែកពីឆ្នាំ២០២០ ត្រង់ចង្កៀងផ្នែកខាងក្រោយរចនាបែបថ្មីប្លែក មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកម្លាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវយ៉ាន់រចនាបទបែបថ្មី ដែលមានឈ្មោះថា 5 Double Spoke Graphite Diamond Cut ស្រស់ឆើតឆាយ លេចធ្លោជាងមុន និងភ្ជាប់មកជាមួយនូវ Wireless Charger ហើយថែមទាំងផ្ដល់ជូននូវតម្លៃពិសេសផងដែរ។
សម្រាប់រថយន្ត Volvo XC60 ឆ្នាំ២០២១វិញ ក៏មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកំលាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវ Wireless Charger មាន៣ពណ៌ ស ខ្មៅ ខ្សាច់ភ្លឺ និងមានការផ្ដល់ជូននូវតម្លៃយ៉ាងពិសេស។
ចំណែកឯរថយន្ត Volvo XC90 ឆ្នាំ២០២១វិញម្ដង ជាមួយនឹងពណ៌ដែលទើបតែចេញថ្មី ដែល Volvo ឲ្យឈ្មោះថា Pine Grey ពណ៌នេះជាពណ៌ស្លែលាយប្រផេះដែលមិនធ្លាប់មានពីមុន មានកៅអី៣ជួរ រួមជាមួយប្រព័ន្ធ Heads up Display, ពូកខាងក្នុងរបស់ឡានជាប្រភេទ Fine Nappa leather interior (ប្រភេទស្បែកប្រណិត) និងមាន Wireless Charger ជាមួយនិងតម្លៃដ៏ពិសេស។
សូមធ្វើការសាកសួរព័ត៌មានបន្ថែម របស់រថយន្ត Volvo ស៊េរីថ្មីឆ្នាំ២០២១ ទាំង៣ម៉ូដែលខាងលើនេះ នៅ Showroom Volvo Cars Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រះមុនីវង្ស ជិតអាគារវឌ្ឍនៈ ទល់មុខសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬអាចធ្វើការសាកសួរតាមលេខទូរស័ព្ទ០២៤ ៩០០ ០០០/ ០៩៥ ៦៦៦ ០៥៤។
សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនិងរថយន្ត Volvo គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការ របស់ក្រុមហ៊ុន Volvo Cars Cambodia www.volvocars.com/kh-kh ឬអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការ www.facebook.com/VolvoCarsKH/ ៕