(ក្រុងឡុងដ៏)៖ ក្រុមបាល់ទាត់ Tottenham Hotspur បាននឹងកំពុងតែព្យាយាមចុះកិច្ចសន្យាជាមួយក្លិប Inter Milan ក្នុងការទិញយកខ្សែប្រយុទ្ធ Lautaro Martinez ដែលមានតម្លៃប្រមាណ ៦០លានផោនមកកាន់ទឹកដីលីគ Premier League។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ ២៣ឆ្នាំ Martinez បានស៊ុតបញ្ចូលទី ៤៩គ្រាប់ក្នុងចំណោម ១៣២ប្រកួតជាមួយក្លិបការពារជើងឯក Serie A ដែលរូបគេត្រូវបានក្លិប Inter Milan ទិញមកឆ្នាំ២០១៨ ពីក្លិប Racing Club ហើយក៏ជាកីឡាករួមចំណែកក្លិបលើកពាន Serie A រដូវកាលមុនផងដែរ ក្នុងនាមជាអ្នកលើកពាន Copa America ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

កាលពីពេលថ្មីៗនេះ មុនបង្ហាញការចាប់អារម្មណ៍មកលើក Martinez ក្លិប Spurs ក៏ទិញបានកីឡាករ Cristian Romero ពីក្លិបអ៉ីតាលី Atalanta តម្លៃប្រមាណ ៤២.៥លានផោន ហើយកន្លងមកក្លិបក៏បាននាំយកកីឡាករវ័យក្មេង Bryan Gil ពីក្លិប Sevilla និងនាំយក Pierluigi Gollini លក្ខខណ្ឌខ្ចីជើងពីក្លិប Atalanta ផងដែរ។

តែយ៉ាងណា ខ្សែប្រយុទ្ធ Harry kane ក៏ស្ថិតក្នុងជម្រើសការចាកចេញ បើសិនណាក្លិបទិញបាន Martinez មកបាន គ្រាដែលពេលនេះក្លិបក៏បានត្រៀមទឹកប្រាក់ប្រមាណ ៦០លានផោនបន្តទៀត ក្នុងការទិញផ្ងាច់កិច្ចសន្យារបស់ Martinez ពីក្លិប Inter Milan ដែលជាគោលដៅបន្ទាប់ ខណៈក្លិបទាំងពីមិនទាន់មានរបាយការណ៍ណាមួយអំពីបញ្ហាការទិញខ្សែប្រយុទ្ធអាហ្សង់ទីននេះនោះទេ ក៏ប៉ន្តែ Inter Milan បច្ចុប្បន្នកំពុងជួបបញ្ហាហិរញ្ញាវត្ថុបណ្តាលមកពីមេរោគ COVID-19 ហើយតម្លៃ ៩៧.៥លានផោន ក៏ជិតសម្រេចបានចំពោះការផ្ទេរ Lukaku ទៅកាន់ក្លិប Chelsea វិញផងដែរ៕