(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ដែលឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ក៏ដូចជាឆ្លៀតឱកាសថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុន អ៊ី-ម៉ាន់នី បានដាក់ចេញនូវប្រូម៉ូសិនដ៏ធំសម្បើម គឺកម្មវិធី« គាស់កំណប់ »។
កម្មវិធីនេះ នឹងផ្តល់ជូនអតិថិជនដែលប្រើប្រាស់ សេវាកម្មអ៊ី-ម៉ាន់នីទាំងអស់ នូវឱកាសឈ្នះរង្វាន់ដ៏ធំប្រាក់លានរៀលដ៏មហាសាល ថ្មីទាន់សម័យ អមជាមួយនិងកាដូពិសេសៗដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ រាល់ពេលអតិថិជនធ្វើការវេរប្រាក់ តាមរយៈភ្នាក់ងារ អ៊ី-ម៉ាន់នី។
វេរលុយ និងឈ្នះរង្វាន់៖ អតិថិជនគ្រាន់តែធ្វើការវេរប្រាក់តាមភ្នាក់ងារ អ៊ី-ម៉ាន់នី អតិថិជននឹងទទួលបានឱកាសដ៏រំភើបក្នុងការឈ្នះប្រាក់ភ្លាមៗ។ រង្វាន់ដែលទទួលបានគឺ ២,០០០រៀល ៥,០០០រៀល ១០,០០០រៀល និង២០,០០០រៀល។ អ្នកឈ្នះអាចបង្ហាញបង្កាន់ដៃទៅកាន់ភ្នាក់ងារ អ៊ី-ម៉ាន់នី ដើម្បីទទួលបានរង្វាន់ភ្លាមៗ។ កម្មវិធីនេះអនុវត្តន៍សម្រាប់តែ អតិថិជន វេរប្រាក់តាមភ្នាក់ងារ
អ៊ី-ម៉ាន់នី តែប៉ុណ្ណោះ។
គាស់កំណប់៖ រាល់ការវេរប្រាក់ នឹងទទួលបានពិន្ទុ! អ្នកវេរកាន់តែច្រើន អ្នកនឹងទទួលបានពិន្ទុកាន់តែច្រើន។ នៅពេលណាដែលពិន្ទុសរុបអាចឈានដល់ ១,០០០,០០០,០០០ពិន្ទុ នោះកំណប់ទ្រព្យនឹងត្រូវរកឃើញ បន្ទាប់មកអ្នកឈ្នះ នឹងត្រូវបានជ្រើសរើសកំឡុងពេលចាប់ឆ្នោតផ្សងសំណាង។
វេរប្រាក់តាមភ្នាក់ងារអ៊ី-ម៉ាន់នី ដើម្បីទទួលបានពិន្ទុសន្សំ សម្រាប់រង្វាន់ដ៏អស្ចារ្យ ដូចខាងក្រោម៖
រង្វាន់ទី១៖ ២,៥០០ដុល្លារ (១រង្វាន់)
រង្វាន់ទី២៖ ១,០០០ដុល្លារ (២រង្វាន់)
រង្វាន់ទី៣៖ ៥០០ដុល្លារ (៣រង្វាន់)
រង្វាន់ទី៤៖ ២៥០ដុល្លារ (១០រង្វាន់)
រង្វាន់ទី៥៖ ១០០ដុល្លារ (២០រង្វាន់)
រង្វាន់លួងចិត្ត៖ ៥០ដុល្លារ (៤០រង្វាន់)
កម្មវិធីនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ៊ី-ម៉ាន់នី ហើយអ្នកឈ្នះនឹងត្រូវបានជ្រើសរើសពីការចាប់រង្វាន់ទៅលើលេខសម្គាល់ប្រតិបត្តិការ នៅលើវិក្កយបត្ររបស់អតិថិជន។
កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ខែសីហា ឆ្នាំ២០២១ ។
រង្វាន់ធំ ទឹកប្រាក់ចំនួន ៥០,០០០,០០០រៀល (១២,៥០០ដុល្លារ)
រាល់ពេលធើ្វប្រតិបត្តិការវេរប្រាក់ម្តងគិតជាពិន្ទុ និងរាប់បញ្ចូលក្នុងឃ្លាំងពិន្ទុ នៅពេលដែលសរុបគ្រប់ មួយពាន់លានពិន្ទុ រង្វាន់ធំនឹងបើកធើ្វការចាប់រង្វាន់។ ប្រព័ន្ធនឹងជ្រើសរើសអ្នកឈ្នះ តាមរយៈលេខសម្គាល់ប្រតិបត្តិការនៅក្នុងវិក្កយបត្រវេរប្រាក់ អ្នកណាជាអ្នកផ្ញើ លេខសម្គាល់ប្រតិបត្តិការនោះនឹងក្លាយជាអ្នកឈ្នះ។ លើសពីនោះ ប្រព័ន្ធនឹងជ្រើសរើសអតិថិជនដោយចៃដន្យ សម្រាប់អ្នកឈ្នះក្នុងចំណោមអតិថិជនទាំងអស់ ដែលបានចូលរួមចំណែក។
ថ្ងៃបើករង្វាន់ធំនឹងធើ្វការផ្សាយផ្ទាល់ជូនអតិថិជនទាំងអស់។ អ្នកឈ្នះត្រូវតែមានគណនី អ៊ី-ម៉ាន់នី ដើម្បីទទួលរង្វាន់ចូលក្នុងគណនីរបស់អ្នកឈ្នះ។
គួរបញ្ជាក់ថា កម្មវិធី «អ៊ី-ម៉ាន់នី វេរឈ្នះ» ផ្តល់អាទិភាពចំពោះអតិថិជន ដែលធ្វើការវេរប្រាក់តាមរយៈភ្នាក់ងារអ៊ី-ម៉ាន់នី តែប៉ុណ្ណោះ។
អ៊ី-ម៉ាន់នី សូមរក្សាសិទ្ធិក្នុងការបញ្ឈប់ការចាប់រង្វាន់ ឬ ប្រូម៉ូសិននានា ដោយមិនចាំបាច់ជូនដំណឹងដល់អតិថិជន ជាមុនឡើយ ក្នុងករណីចាំបាច់ណាមួយ។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)៕
អ៊ី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព - eMoney Easy and Safe
ព័ត៌មានបន្ថែម៖ 868 ឬ 0236 868 868 ឬចុច m.me/eMoney.easyandsafe
គ្រាន់តែចូលទៅកាន់កម្មវិធី អ៊ី-ម៉ាន់នី : https://appurl.io/Dh2x9KH1T
ទំព័រហ្វេសប៊ុក : https://www.facebook.com/eMoney.easyandsafe/
តាមរយ៖ តេឡេក្រាម : https://t.me/joinchat/3Q6QajbhRpY5NWZl