(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៉ីល នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បានប្រគល់រង្វាន់ ម៉ូតូZoomerX០១គ្រឿង បន្ថែមទៀតដល់ផ្ទះអ្នកឈ្នះរង្វាន់ នៅខេត្តកណ្តាល។

អតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីមីស៉ីល មានឈ្មោះ ផល ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ និងមានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃសម្រាកមកលេងផ្ទះនៅស្រុកស្អាង គាត់បានទិញភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ០១កំប៉ុងមកហូប ស្រាប់តែគាស់មកឃើញរូបម៉ូតូតែម្តង។

ដារ៉ូ បានប្រាប់ទាំងក្តីរំភើបថា ខ្លួនមិននឹកស្មានថាបានឈ្នះរង្វាន់ម៉ូតូZoomerX០១គ្រឿងនេះទេ ទោះជាធ្លាប់មានអ្នកភូមិជាមួយគ្នាបានឈ្នះរង្វាន់ម៉ូតូ០១គ្រឿង ហើយក៏ដោយ ក៏លោកនៅតែមិនទាន់ជឿជាក់មួយរយភាគរយដែរ ទើបតែពេលនេះគឺត្រូវខ្លួនឯងតែម្តង។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៉ីលឱ្យអ្នកឈ្នះរង្វាន់ម៉ូតូZoomerXខាងលើនេះ ក៏ទទួលបានកាដូ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៉ីលចំនួន ៥០កេសផងដែរ នោះគឺលោកស្រី ស៊ន គីនី អាយុ៣៤ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៉ីល លោក ម៉ី ដារ៉ា បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូនៅថ្ងៃនេះ ហើយលោកបានបន្ថែមថា មីស៉ីលពិតជាមានរង្វាន់ច្រើនដូចដែលល្បីប្រាកដមែន ហើយក្រុមហ៊ុនក៏បន្តរកឃើញអ្នកឈ្នះរង្វាន់កាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃផងដែរ។

លោកក៏សូមជូនពរឱ្យអតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។ ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាលុយសុទ្ធ និង រង្វាន់ម៉ូតូដ៏ច្រើនសន្ធឹកសន្ធាប់៕