(សៀមរាប)៖ កូនឈើចម្រុះសរុបចំនួន ២,៦១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
កូនឈើទាំងនោះរួមមាន៖
* ប្រគេទកូនឈើជូនព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សី អនុគណក្រុងសៀមរាបចំនួន ៥៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត មុនឆាយលាងវនារាម ស្ថិតក្នុងភូមិគោកស្រុក ឃុំវារិន ស្រុកវារិន ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គ្រញូង ១០០ដើម ធ្នង់ ១០០ដើម ច្រេស ២៥ដើម គគីរ ១០០ដើម អង្កាញ់ ២៥ដើម ផ្ញៀវ ៥០ដើម សេដា ២៥ដើម ថ្កុល ៥០ដើម និងរំដួល ៧៥ដើម។
* ផ្តល់កូនឈើជូនលោក ស្វាយ ហុង មេឃុំដូនកែវចំនួន ៤០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលាឃុំ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន ក្ងោក ១០ដើម និងរំដួល ៣០ដើម។
* ផ្តល់កូនឈើជូនលោក យឹម គឹមសាន ចំនួន ២០០ដើម ដើម្បីយកទៅដាំលំអនៅភូមិធម្មជាតិរុនតាឯក សិ្ថតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល ១០០ដើម ត្របែកព្រៃ ៥០ដើម និងក្ងោកតូច ៥០ដើម។
* ផ្តល់កូនឈើជូនលោក អែម សំអឿន នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្ពឺ ចំនួន ២៥០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវិទ្យាល័យនេះ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះ រួមមាន គគីរ ១០០ដើម គ្រញូង ៥០ដើម ត្របែកព្រៃ ៥០ដើម និងរំដួល ៥០ដើម។
* ផ្តល់កូនរំដួលជូនអ្នកស្រី ឯក នីដា ចំនួន ៣០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណលំនៅដ្ឋានផ្ទាល់ខ្លួន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
* ផ្តល់កូនឈើជូនលោក អោ កឿត នាយកសាលាបឋមសិក្សាសំបួរចំនួន ៦០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណសាលារៀន ស្ថិតនៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គ្រញូង ២០០ដើម ធ្នង់ ១០០ដើម បេង ៥០ដើម គគីរ ១០០ដើម ក្ងោក ៥០ដើម និងត្របែកព្រៃ ១០០ដើម។
* ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន ៤១០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងលិចអាងស្ទាក់ខ្សាច់ (ច្រកសំពៅលូន) ផ្នែកខាងជើងកសិណប្រាសាទអង្គរវត្ត។ កូនឈើទាំងនោះ រួមមាន គគីរ ២៧០ដើម និងរំដួល ១៤០ដើម។
* ផ្តល់កូនឈើជូនអ្នកស្រី ព្រំ សុភារ៉ា បំរើការងារនៅខេត្តសៀមរាបចំនួន ១៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គ្រញូង ៥០ដើម បេង ២៥ដើម ធ្នង់ ២៥ដើម រំដួល១០ដើម ត្របែកព្រៃ ១០ដើម និងអង្កាញ់ ១០ដើម។
* ផ្តល់កូនឈើជូនលោក ញាន ឫទ្ធី បំរើការងារនៅខេត្តសៀមរាបចំនួន ២២០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិអន្លង់ស ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ កូនឈើទាំងនោះ រួមមាន គ្រញូង ១០០ដើម បេង ៨០ដើម និងធ្នង់ ៤០ដើម។
* ផ្តល់កូនឈើជូនអ្នកស្រី ឆោម កញ្ញា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន ៣០ដើម ដើម្បីយកទៅដាំនៅលើដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គ្រញូង ១០ដើម ធ្នង់ ១០ដើម បេង៥ដើម និងច្រេស ៥ដើម។
* ផ្តល់កូនឈើជូនអ្នកស្រី សរ ធារី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបចំនួន ១៥០ដើម ដើម្បីយកទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះ រួមមាន គគីរ ៥០ដើម កកោះ ៥០ដើម និងឈើទាល ៥០ដើម៕