(តូក្យូ)៖ ព្រឹត្តិការណ៍ Tokyo Olympics ដែលទើបតែត្រូវបានបិទបញ្ចប់ នៅថ្ងៃអាទិត្យ ទី៨ ខែសីហា ឆ្នាំ២០២១ ត្រូវបានគេកត់សម្គាល់ថា មានរឿងពិតចំនួន ៥យ៉ាង ដែលប្រិយមិត្តគួរតែដឹង។

រឿងពិតទាំង ៥យ៉ាងនោះ រួមមាន៖

១៖ មានការចែកចាយស្រោមអនាម័យ
អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympics បានចែកចាយស្រោមអនាម័យ ១៦០,០០០ប្រអប់ ដល់អត្តពលិក និងអ្នកហែរហមពួកគេ។ ការចែកចាយស្រោមអនាម័យ គឺជាសារពាក់ព័ន្ធនឹងសុខភាព ក្នុងការទទួលខុសត្រូវ និងទប់ស្កាត់ការចម្លងរោគមកពីការរួមភេទ (STDs)។

២៖ មេដាយត្រូវបានផលិតឡើងពីសម្ភារកែច្នៃ
អ្នករៀបចំព្រឹត្តិការណ៍ Tokyo Olympics បានគិតគូរពីបញ្ហាបរិស្ថាន។ មេដាយមាស ប្រាក់ និងសំរិទ្ធ សុទ្ធតែត្រូវបានផលិតពីសម្ភារអេឡិចត្រូនិចចាស់ៗ ដូចជាទូរស័ព្ទ សម្ភាៈផ្ទះសម្បែង បន្ទះកុំព្យូរទ័រ និងសម្ភារៈចាស់ៗ ដែលអាចកែច្នៃបានដទៃទៀត។

៣៖ កីឡាការ៉ាត់តេក្លាយជាវិញ្ញសារប្រកួត
Tokyo Olympics បានបញ្ចូលកីឡាការ៉ាត់តេ ដែលជាកីឡាដ៏ល្បីល្បាញនៅជប៉ុន ជាវិញ្ញាសារប្រកួត។ ការ៉ាត់តេ ត្រូវបានបញ្ចូលជាវិញ្ញាសារប្រកួតថ្មីមួយ ក្នុងចំណោមកីឡាជិះរលកទឹក Surfing, ជិះស្គី Skateboarding, កីឡាឡើងភ្នំ Climbing និងកីឡាវាយបាល់ Baseball ក្នុងព្រឹត្តិការណ៍ Olympics ។

៤៖ មិនអនុញ្ញាតឲ្យចូលទៅហ៊ោរគាំទ្រ ឬបង្អាប់ភាគីម្ខាងទៀត
មានការរឹតបន្តឹងទីតាំងប្រកួត នៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ដើម្បីធ្វើឲ្យប្រាកដថា មិនមានមនុស្សទៅរំខានខ្លាំង ក៏ដូចជាមិនឲ្យមានការជួបជុំ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត។ អ្នករៀបចំ ក៏ព្យាយាមកាត់បន្ថយអ្នកចូលទស្សនាដែរ ខណៈដែលគេមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលស្រែក ដើម្បីគាំទ្រ ឬអបអរសាទរ និងថែមទាំងមិនអនុញ្ញាតឲ្យមានកាយវិការទះដៃជាដើម។

៥៖ អ្នកគាំទ្រអន្តរជាតិត្រូវបានបិទមិនឲ្យចូលទស្សនានៅទីលាន
ជប៉ុន បានបិទមិនឲ្យអ្នកដំណើរមកពី ១៥៩ប្រទេស ចូលប្រទេសខ្លួនឡើយ។ យ៉ាងនេះក្តី មានតែជនជាតិជប៉ុនទេ ដែលអាចចូលទស្សនាកីឡា។ បន្ថែមលើនេះ មានតែអ្នកគាំទ្រ ១ម៉ឺននាក់ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលមើលនៅទៅលាន ដែលស្មើនឹង ៥០ភាគរយ នៃទីតាំងផ្ទុកមនុស្ស ខណៈដែលម៉ាស និងគម្លាតសង្គម ត្រូវមើលយ៉ាងដិតដល់ ពីមន្ត្រីរៀបចំព្រឹត្តិការណ៍ គ្រប់ពេលវេលាទាំងអស់៕