(ភ្នំពេញ)៖ កាន់តែប្លែកភ្នែក និងអស្ចារ្យទៀតហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផលិតស្ពតពាណិជ្ជកម្មថ្មីមួយដោយបង្ហាញនូវសកម្មភាពរាំរែកយ៉ាងសប្បាយ និងស្ទាយយ៉ាង ឡូយ កាលីប អស់ស្ទះរបស់យុវវ័យសម័យថ្មីជាមួយនឹងវត្តមានកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍ IZE។

ក្នុងនោះ ឃើញក្រុម ចម្រៀង SmallWorld SmallBand (SWSB) ក្រុម តូច និងយុវវ័យស្អាតៗ បាននាំគ្នាកាន់កំប៉ុងទឹកក្រូចអាយស៍ IZE រាំរែកយ៉ាងសប្បាយជាមួយស្ទីលសម្លៀកបំពាក់បែបចម្រុះពណ៌យ៉ាងស្រស់ឆើតឆាយ មើលទៅពិតជាស័ក្ដិសមឥតខ្ចោះទៅនឹងស្ទាយរបស់យុវវ័យសម័យថ្មី។

កាន់តែឡូយនោះ ស្ពតពាណិជ្ជកម្មនេះ បាននាំយកអារម្មណ៍មួយប្លែក និងសប្បាយរីករាយជាខ្លំាង ជូនដល់អ្នកទស្សនា ដោយបង្ហាញក្បាច់រាំយ៉ាងពិសេសស៊ីទៅនឹងចង្វាក់ភ្លេង អមជាមួយនឹងទិដ្ឋភាពសប្បាយៗដូចជាការជិះស្គីដ៏ឡូយ និងការញុំាអាហារជាមួយទឹកក្រូចអាយស៍ IZE យ៉ាងរីករាយនៅកង់ទីនជាដើម។

បន្ថែមពីនេះ ស្ពតពាណិជ្ជកម្មនេះ ក៏បង្ហាញមុខមាត់ថ្មីរបស់កំប៉ុងទឹកក្រូចអាយស៍ IZE ដែលមានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ជាមួយនឹងការបន្ថែមសញ្ញាត្រីកោណត្រួតស៊ីគ្នាដ៏ពេញនិយមផងដែរ។ នេះ គឺជាចំណុចថ្មីមួយទៀតសម្រាប់កត់សម្គាល់ម៉ាក និងនិមិត្តសញ្ញាផលិតផល ថែមទាំងធ្វើឲ្យរូបរាងទាំងមូលរបស់កំប៉ុងទឹកក្រូចអាយស៍ IZE មើលទៅពិតជា «ឡូយ កាលីប» ខ្លាំងមែនទែន។

ចង់ដឹងថា ស្ពតពាណិជ្ជកម្មនេះ «ឡូយ កាលីប» យ៉ាងណានោះ សូមទស្សនាវីដេអូទាំងស្រុងនេះ៕