(ភ្នំពេញ)៖ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ធនាគារ ជីប ម៉ុង នៅតែប្រឹងប្រែងបន្តផ្តល់គ្រប់តម្រូវការផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន ក៏ដូចជាបង្កើតកម្មវិធីផ្តល់ជូនពិសេសៗ ដើម្បីឱ្យអតិថិជនកាន់តែរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។

លោក Niraj Gupta ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃធនាគារ ជីប ម៉ុង បានលើកឡើងថា ការរីករាលដាលជាសកលនៃជំងឺកូវីដ ដែលអូសបន្លាយជិត ២ ឆ្នាំមកនេះ បានផ្តល់ផលប៉ះពាល់ស្ទើរតែគ្រប់វិស័យទាំងអស់ ហេតុដូចនេះហើយទើបពាណិជ្ជកម្មមួយចំនួនបានផ្អាកសកម្មភាពរបស់ពួកគេជាបណ្តាះអាសន្ន ឬបិទដំណើរការតែម្តង។

លោកបានបន្តថា ដោយមើលឃើញពីផលប៉ះពាលជាអវិជ្ជមានទាំងនេះ ទើបធនាគារ ជីប ម៉ុង តែងតែខិតខំបង្កើតកម្មវិធីផ្តល់ជូនពិសេសថ្មីៗសម្រាប់អតិថិជន ក៏ដូចជាផ្តល់កម្ចីគ្រប់ប្រភេទដែលមានទំហំទឹកប្រាក់ធំ ជាមួយអត្រាការប្រាក់ទាប ដើម្បីជួយគាំទ្រដល់អតិថិជនសម្រាប់បំពេញតម្រូវការជាក់ស្តែង។

លោកបានបន្ថែមទៀតថា «បើគិតត្រឹមត្រីមាសទី២នេះ ធនាគារ ជីប ម៉ុង បានបង្កើតកម្មវិធីផ្តល់ជូនពិសេសជាច្រើន ដូចជា ផ្តល់ជូនកម្ចីទិញផ្ទះរហូតដល់ ៩៥% នៃតម្លៃផ្ទះ ដាក់ប្រាក់បញ្ញើមានឱកាសឈ្នះរង្វាន់ ផ្ញើប្រាក់ទៅមកប្រទេសថៃ ឬម៉ាឡេស៊ីឥតកំណត់ជាមួយកម្រៃជើងសារទាប ធ្វើប្រតិបត្តិការតាម Chip Mong Bank App កាន់តែច្រើនឈ្នះរង្វាន់កាន់តែធំ ក៏ដូចជាការបញ្ចុះតម្លៃលើទំនិញ និងដៃគូអាជីវកម្មរាប់រយកន្លែង ដោយគ្រាន់តែទូទាត់តាម Chip Mong pay ជាដើម»

ប្រសិនបើអតិថិជនមានចម្ងល់អំពីផលិតផល ឬសេវាកម្មរបស់ធនាគារ ជីប ម៉ុង សូមទាក់ទងទៅកាន់អ្នកជំនាញតាមរយៈ៖ ០81 811 911 ឬ 066 811 911៕