(ភ្នំពេញ)៖ Decathlon ក្រុមហ៊ុនលក់សម្ភារកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខ ដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំមួយនេះ បានបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៨កន្លងមកនេះ។
ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សព្វថ្ងៃនេះ Decathlon Cambodia មានហាងចំនួន២ ហាងគឺនៅ Aeon Sen Sok នឹង Aeon Phnom Penh មិនត្រឹមតែប៉ុណ្ណោះ Decathlon មានក៏មាន website ដែលអាចឱ្យអ្នកស្រឡាញ់កីឡាទាំងអស់ អាចកម្មង់បាន ២៥ខេត្តក្រុងផងដែរ។
ដើម្បីអបអរសាទរខួប ៣ ឆ្នាំ Decathlon នឹងផ្តល់ឱកាសទ្វេដងដល់អ្នកចូលចិត្តកីឡាទាំងអស់៖
ទី១៖ decathlon.com.kh ចែក Gift Card ដោយឥតគិតថ្លៃដល់អ្នករាល់គ្នានៅថ្ងៃខួប ៣ឆ្នាំរបស់ Decathlon Cambodia រាល់ការបញ្ជាទិញតាមរយ:វេបសាយ របស់ Decathlon នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង០០៖០០ ទៅដល់ម៉ោង ២៣៖៥៩នាទីយប់។ លោកអ្នកចំណាយទឹកប្រាក់ចាប់ពី ៥០ដុល្លារឡើងទៅដល់៩៩ដុល្លារ នឹងទទួលបាន ៥ដុល្លារ Gift Card ភ្លាមៗ, ទឹកប្រាក់ចាប់ពី ១០០ដុល្លារឡើងទៅ នឹងទទួលបាន១០ដុល្លារ Gift Card ភ្លាមៗ ។
ទី២៖ ចូលរួមដើម្បីឈ្នះឧបករណ៍កីឡាជាច្រើន ដែលព្រឹត្តិការណ៍នេះ គឺសម្រាប់តែនៅ Decathlon Sen Sok City ប៉ុណ្ណោះ! លក្ខខណ្ឌដើម្បីចូលរួម៖
១៖ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក រាល់ការទិញសម្ភារកីឡា ចាប់ពី២០ដុល្លារឡើងទៅ ហាងសម្ភារកីឡាឌីកាត់ឡុន ក្នុងអំឡុងពេលកម្មវិធីគម្រប់ខួប៣ឆ្នាំ
២៖ កម្មវិធីនេះសម្រាប់តែការទិញសម្ភារកីឡានៅសាខា ឌីកាត់ឡុនសែនសុខប៉ុណ្ណោះ
៣៖ ការចាប់ឆ្នោតនឹងធ្វើឡើងនៅ ថ្ងៃទី១៥ សីហា ឆ្នាំ២០២១ វេលាម៉ោង៦ល្ងាច
៤៖ អតិថិជនមួយរូបអាចឈ្នះរង្វាន់ត្រឹមមួយប៉ុណ្ណោះ
៥៖ អតិថិជនម្នាក់អាចទទួលបានសន្លឹកឆ្នោតច្រើនបំផុតត្រឹម ៣ប៉ុណ្ណោះក្នុងការទិញមួយលើក
៦៖ បុគ្គលិករបស់ Decathlon ទាំងអស់មិនអាចចូលរួមក្នុងការចាប់ឆ្នោតនេះបានឡើយ
៧៖ សូមរក្សាសិទ្ធមិនទទួលយកនៅសន្លឹកឆ្នោតណាដែលបំពេញព័ត៌មានមិនត្រឹមត្រូវ
៨៖ រង្វាន់ទាំងអស់មិនអាចប្តូរជាប្រាក់បានឡើយ
៩៖ សូមរក្សាសិទ្ធកែប្រែ ដោយពុំបាច់ជម្រាបជូនជាមុន៕
ព័ត៌មានលម្អិត៖ Video Link: https://www.facebook.com/watch/?v=992510334624900
More info: https://www.decathlon.com.kh/km/content/33-free-gift-card-3rd-anniversary-km
Video Link: https://www.facebook.com/watch/?v=361418718825179