(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បានបន្តប្រគល់រង្វាន់ម៉ូតូ ZoomerX ០១គ្រឿងបន្ថែមទៀត ដល់អ្នកឈ្នះរង្វាន់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីឆេមពានអាយស៍ មានឈ្មោះ យ៉ាន ទី ភេទប្រុស អាយុ៤៩ឆ្នាំ មានមុខរបរជាសន្តិសុខយាមរោងចក្រ រស់នៅភូមិ-សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ យ៉ាន ទី បានរៀបរាប់ថា គាត់តែងតែទិញឆេមពានអាយស៍ហូបរៀងរាល់ថ្ងៃដើម្បីបំបាត់ងងុយផង និងប៉ូវកម្លាំងផងដែរ។
តែនៅថ្ងៃត្រូវរង្វាន់នោះ ជាថ្ងៃឈប់សម្រាកការងារ គាត់ក៏ឆ្លៀតជួសជុលផ្ទះខ្លះៗ។ ពេលស្រេកទឹក ក៏បានទៅទិញឆេមពានអាយស៍ ០១កំប៉ុង មកហូប។ គ្រាន់តែដើរដល់ផ្ទះគាស់ក្រវិលកំប៉ុងមកឃើញរូបម៉ូតូតែម្តង។ គាត់សប្បាយចិត្តជាខ្លាំង ក៏ស្រែកប្រាប់ប្រពន្ធ និងកូន ផ្អើលនាំគ្នាមួយផ្ទះដើរទៅប្រាប់អ្នកលក់វិញ ទើបអ្នកលក់ជួយទាក់ទងទៅក្រុមហ៊ុនដើម្បីបើករង្វាន់តែម្តង។
ចំណែកឯអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើ ក៏ទទួលបានកាដូលើកទឹកចិត្តជា ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន ៥០កេសផងដែរនោះ គឺលោកស្រី ដាណែត ជាអ្នកលក់ភេសជ្ជៈក្នុងភូមិ-សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ម៉ី ដារ៉ា បានអបអរដល់អ្នកឈ្នះរង្វាន់ធំនៅពេលនេះ ហើយបន្ថែមថា សំណាងគឺមានពិត ហើយមាននៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។ អតិថិជនឆេមពាន យិនស៉ិន និងឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ និង រង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។
លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៉ិន និងឆេមពានអាយស៍ និងជូនពរឱ្យអតិថិជនឆេមពានទាំងអស់មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។
ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល និង រង្វាន់ម៉ូតូ ដ៏ច្រើនសន្ធឹកសន្ធាប់៕