(ភ្នំពេញ)៖ វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យមូលបត្រ។

ការចុះ MoU នេះធ្វើឡើងក្រោមការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា និងលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។

កិច្ចសហការនេះផ្តោតសំខាន់លើការរៀបចំ ការបណ្តុះបណ្តាលសិក្ខាសាលាវេទិកា ការចុះកម្មសិក្សាចុះហាត់ការ ដើម្បីលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យមូលបត្រដល់និស្សិត វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា។

សូមជម្រាបថា បច្ចុប្បន្ននេះវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា មានផ្តល់សេវាអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាពដូចខាងក្រោម៖

ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា
១៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ៖
* ហិរញ្ញវត្ថុ និងធនាគារ
* ហិរញ្ញវត្ថុ
* គ្រប់ គ្រង
២៖ ថ្នាក់បរិញ្ញាបត្រជំនាញ៖
* គណនេយ្យ
* ហិរញ្ញវត្ថុ និងធនាគារ
* បច្ចេកវិទ្យាហិរញ្ញវត្ថុ
* បច្ចេកវិទ្យាព័ត៌មានធុរកិច្ច
* ពាណិជ្ជកម្មអន្ដរជាតិ
* គ្រប់ គ្រងហានិភ័យ និងធានារ៉ាប់រង
* គ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ
* ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ
* ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច
* ការបង្រៀនភាសាអង់គ្លេស
៣៖ ថ្នាក់បរិញ្ញាបត្ររងជំនាញ៖
* គណនេយ្យ
* ហិរញ្ញវត្ថុ និងធនាគារ
* គ្រប់ គ្រងអាហរ័ណ-នីហរ័ណ
* ធានារ៉ាប់រង
* ចលនូបត្ថម្ភ
* ភាសាអង់គ្លេស៕