(មេនឆេស្ទើ)៖ ខ្សែការពារសញ្ជាតិអង់គ្លេស John Stones បានបន្តកិច្ចសន្យាថ្មីជាមួយក្លិប Manchester City រយៈពេល ៥ឆ្នាំបន្ថែមរហូតដល់ឆ្នាំ២០២៦ ដែលបច្ចុប្បន្នរូបគេមានវ័យ ២៧ឆ្នាំដែលជាកីឡាករម្នាក់ត្រូវនាំមកពីក្លិប Everton កាលឆ្នាំ២០១៦។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។
Stones ត្រូវបានក្លិប Man City ទិញពីក្លិប Everton ក្នុងតម្លៃប្រមាណ ៤៧.៥លានផោនកាលឆ្នាំ២០១៦ ហើយរូបគេជាសមាជិកម្នាក់រួមចំណែកជួយក្លិបឈ្នះពានលីគអង់គ្លេស Premier League រដូវកាលមុននឹងជាខ្សែការពារម្នាក់ដែលធ្វើដំណើរជាមួយជម្រើសជាតិអង់គ្លេស ឡើងវគ្គផ្តាច់ព្រ័ត្រ Euro 2020 ខណៈរូបគេលេងបាន ២២ប្រកួតកាលពីរដូវកាលមុនដែលមានទម្រុងប្រជែងជាមួយមិត្តរួមក្រុម Aymeric Laporte នឹង Ruben Dias ដែលស្ថិតក្រោមការបង្វឹករបស់លោក Pep Guardiola។
Stones នឹងផុតកិច្ចសន្យាចាស់នៅឆ្នាំក្រោយ ក៏ប៉ុន្តែពេលនេះគាត់បានបន្តរហូតដល់ឆ្នាំ២០២៦ ដែលជាកីឡាករលេងបាន ១៦៨ប្រកួតរកបាន ១០គ្រាប់ជាមួយក្លិបហើយឈ្នះពានលីគ Premier League ៣រដូវកាលរួមនឹងពាន FA Cup 2018-2019 ខណៈដែលលោបានបង្ហាញអារម្មណ៍ថា «ខ្ញុំពិតជាសប្បាយចិត្តដែលជាផ្នែមួយរបស់ក្រុម ហើយពិតជាពេញចិត្តដែលបានធ្វើការជាមួយអ្នកចាត់ការលោក Pep Guardiola ដែលស្ថិតក្នុងក្តីស្រម័យ»៕