(អេស្ប៉ាញ)៖ កីឡដ្ឋាន Camp Nou របស់ក្លិបយក្សអេស្ប៉ាញ Barcelona នៅរសៀលថ្ងៃ១០ ខែសីហា ឆ្នាំ២០២១នេះ (ម៉ោងនៅកម្ពុជា) បានចាប់ផ្តើមបករូបកីឡាករ Lionel Messi ចេញពីផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មហើយ ក្រោយកីឡាកររូបនេះ ចុះកិច្ចសន្យាលេងឲ្យក្លិបយក្សបារាំង PSG ជាផ្លូវការ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅមុននេះបន្តិច៕