(ភ្នំពេញ)៖ សូមណែនាំម៉ាស៊ីនត្រជាក់ស៊េរីថ្មី របស់ LG ជាមួយនឹងសមត្ថភាពដ៏ខ្លាំងអាចកម្ចាត់បាក់តេរី ព្រមទាំងវីរុសកូវីដ-១៩ នៅក្នុងបរិយាកាស បានរហូតទៅដល់ ៩៩.៩៩%។ ម៉ាស៊ីនត្រជាក់ LG ម៉ូដែលចុងក្រោយទាំងនេះ បានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា «UV Nano Technology»

បច្ចេកវិទ្យាថ្មី «UV Nano Technology» នេះគឺជាការបញ្ចេញកាំរស្មីអ៊ុលត្រា UV Rays ដោយប្រើប្រាស់ពន្លឺ LEDS នៅពីក្រោមកង្ហាររបស់ម៉ាស៊ីនត្រជាក់ ដែលវាមានតួនាទីធ្វើការបំលែង ពពួកវិរុស និង បាក់តេរីដែលមិនអាចមើលឃើញនឹងភ្នែកទទេ ឲ្យចេញពីសមាសធាតុខ្យល់ មុនពេលខ្យល់ចេញមកខាងក្រៅ ដើម្បីផ្ដល់ឲ្យនូវខ្យល់បរិសុទ្ធ គ្រប់ដង្ហើមចេញចូលរបស់លោកអ្នក។

បច្ចេកវិទ្យាកាំរស្មី UV Nano អាចការពារការឆ្លងរាលដាល នៃភ្នាក់ងារបង្ករោគក្នុងខ្យល់ក្នុងផ្ទះរបស់អ្នក៕