(ភ្នំពេញ)៖ អង្គការ Caring for Cambodia នឹងធ្វើការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀបចំអាជីពការងារដល់សិស្ស និស្សិត ដែលមានការដឹកនាំដោយអង្គការ Caring for Cambodia គឺជាអង្គការសប្បុរសធម៌ឈានមុខគេ ដែលផ្តល់ការអប់រំឥតគិតថ្លៃដល់និស្សិតក្រីក្រចំនួន ៧,០០០នាក់ ក្រោយបញ្ចប់វិបត្តិកូវីដ១៩ សម្រាប់ឆ្នាំសិក្សាខាងមុខ។

លោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caring for Cambodia បានឱ្យដឹងថា «ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពីព្រោះពួកយើងកំពុងតែសម្លឹងរកមើលនូវឱកាសដើម្បីពង្រីក និងលើកកំពស់កម្មវិធីត្រៀមរៀបចំអាជីពការងាររបស់យើង»

លោក Jamie Amelio បានបន្ថែមថា «នៅក្នុងបរិស្ថានថ្មីដែលបានកំណត់ឡើងនាកំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ សិស្ស និស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យនឹងត្រូវការការគាំទ្រជាច្រើន ដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។ អង្គការ Caring for Cambodia ជឿជាក់ថាភាពជាដៃគូទាំងក្នុងវិស័យសាធារណៈ និងឯកជនដែលពាក់ព័ន្ធនឹងនិយោជកដ៏មានសក្តានុពលដូចជា សមាជិកនៃក្រុមហ៊ុនរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើឱ្យយើងទទួលបានលទ្ធផលនៃការអប់រំដ៏ល្អប្រសើរ»

លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រចំពោះគំនិតផ្តួចផ្តើម នៃកម្មវិធីត្រៀមរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia នេះ។ យើងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការអប់រំ ការថែរក្សាសុខភាព និងគំនិតផ្តួចផ្តើមក្នុងសហគមន៍ យើងសង្ឃឹមថាការឧបត្ថម្ភដល់កម្មវិធីរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia នឹងជួយដល់យុវជនកម្ពុជានៅក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ជីវិតរបស់ពួកគេ»

លោកបានបន្តថា នៅក្នុងបរិស្ថានថ្មីដែលបានកំណត់ឡើងនាកំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ សិស្សនិស្សិតនៅវិទ្យាល័យ និងសាកលវិទ្យាល័យ នឹងត្រូវការការគាំទ្រជាច្រើន ដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។

សូមបញ្ជាក់ថា កម្មវិធីត្រៀមរៀបចំអាជីពការងារបានចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ២០០៦ ដោយបានជួយសិស្សនិស្សិតជាង ៣០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈការផ្តល់ព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ។ ឧទាហរណ៍៖ ដូចជាការពង្រឹងជំនាញសម្ភាសន៍របស់ពួកគេ ការផ្តល់នូវការបណ្តុះបណ្តាលកម្មសិក្សា ការរៀបចំពិព័រណ៍ការងារ ការរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានា និងការណែនាំសិស្សវិទ្យាល័យទៅកាន់វាគ្មិនលើកទឹកចិត្តជាច្រើនមកពីវិស័យផ្សេងៗគ្នា។

កម្មវិធីនេះបានធ្វើឱ្យឃើញថា សិស្សវិទ្យាល័យមានភាពខុសគ្នាខ្លាំង ទៅនឹងនិស្សិតក្រោយបញ្ចប់ការសិក្សា ព្រោះថានិស្សិតដែលបញ្ចប់ការសិក្សាពីសាលា Caring for Cambodia ងាយនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យចំនួន ១៨ដង បើប្រៀបធៀបនឹងមធ្យមភាគថ្នាក់ជាតិ៕