(ឡុងដ៏)៖ ការប្រជែងពានលីគបាល់ទាត់អង់គ្លេស Premier League ដែលដំបូងឡើយមានឈ្មោះថា (First Division) មាន ២០ក្រុម ក្នុងនោះមានក្រុមមកពីប្រទេសវេលស៍ រួមគ្នាប្រជែងដែលស្ថិតក្នុងក្របខណ្ឌលីគបាល់ទាត់អង់គ្លេស (FA) ក្លិបដែលឈ្នះពាននេះមានក្លិប Manchester United ចំនួន ២០លើកច្រើនជាងគេ។

ដូច្នេះ Fresh News Plus សូមបង្ហាញក្រុមដែលធ្លាប់ឈ្នះលីគកំពូលអង់គ្លេស មានដូចក្រុម៖ Manchester United, Liverpool, Arsenal, Everton, Aston Villa, Sunderland, Newcastle United, Sheffield Wendnesday, Leeds United, Wolverhampton Wanderers, Huddersfield Town, Tottenham Hotspur, Manchester City, Preston North End, Blackborn Rovers, Burnley, Derby County, Portsmouth, Nottingham Forest, Chelsea, Ipswich Town, West Bromwich Albion និង Sheffield United។

គិតចាប់ពីបានប្តូរឈ្មោះពី First Division មកជាលីគ Premier League នាឆ្នាំ១៩៩២ ក្លិបដែលឈ្នះពាននេះច្រើនជាងគេ គឺក្លិបបិសាចក្រហម Manchester United មានដល់ ១៣លើក ហើយបើគិតទាំងនៅឈ្មោះ First Division សរុបមាន ២០លើកច្រើនជាងគេរួមជាមួយក្លិប Liverpool ឈ្នះបាន ១៩លើក ហើយក្រុម Arsenal ឈ្នះបាន ១៣លើកដែលជាក្រុមឈ្នះពានមាស (Premier League Gold) កាលឆ្នាំ២០០៣-២០០៤ ផងដែរ។

បច្ចុប្បន្នលីគ Premier League 2021-2022 នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដែលមានក្រុម Manchester City ជាក្រុមការពារតំណែងជើងឯកត្រូវបើកឆាកប្រកួតសប្តាហ៍ទី១ ជាមួយក្រុម Tottenham Hotspur នៅថ្ងៃទី១៥ ចុងសប្តាហ៍នេះ៕