(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតម៉ាស់ HealthFirst PP ស្តង់ដា ISO: 13485:2016 នឹងលក់ម៉ាស់បញ្ចុះតម្លៃត្រឹមតែ ១ ដុល្លារក្នុងមួយប្រអប់ ដោយក្នុងនោះមាន ៥០ បន្ទះ ដែលសុទ្ធតែជាប្រភេទម៉ាស់ពេទ្យ «Type IIR បីស្រទាប់» ក្នុងឱកាសដាក់តាំងថ្មីនៅផ្សារបោះដុំម៉ាក្រូ (Makro) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការបញ្ចុះតម្លៃនេះមានតែមួយថ្ងៃគត់ គឺនៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦ ព្រឹកតទៅ។ ម៉ាស់របស់ក្រុមហ៊ុន HealthFirst PP ដែលនឹងត្រូវដាក់លក់បញ្ចុះតម្លៃនេះ មានបួនពណ៌ គឺពណ៌ស ខៀវស្រាល បៃតងស្រាល និងពណ៌ខ្មៅ។

រួសរាន់ឡើង! ចំនួនមានកំណត់ គឺមានចំនួនត្រឹមតែ ១,៥០០ ប្រអប់តែប៉ុណ្ណោះ ដោយក្នុងមួយគ្រួសារទិញបានមួយប្រអប់។

សូមជម្រាបថា តាមស្តង់ដារបស់អឺរ៉ុប ម៉ាស់ពេទ្យបីស្រទាប់មានចំនួន ៤ ប្រភេទ រួមមាន Type I, Type IR, Type II, និង Type IIR ដែលប្រភេទ Type IIR ប្រើនៅក្នុងគ្លីនិក ឬមន្ទីរពេទ្យ ជាប្រភេទការពារបាក់តេរីបានខ្ពស់ជាងគេ និងអាចការពារការបាញ់ឈាម ឬខ្ទាតឈាម ដូចជានៅក្នុងបន្ទប់វះកាត់ជាដើម។

ក្រុមហ៊ុនផលិតម៉ាស់ HealthFirst PP បានធ្វើតេស្តម៉ាស់របស់ខ្លួននៅមន្ទីរពិសោធន៍អន្តរជាតិ TUV និងបានជាប់ជាប្រភេទខ្ពស់ជាងគេ Type IIR។

ក្រុមហ៊ុនក៏បានបញ្ជាក់ថា ក្រុមហ៊ុននឹងចេញម៉ាស់កូនក្មេង និងម៉ាស់ទំហំតូចសម្រាប់អ្នកមុខតូចនៅចុងខែសីហានេះ និងប្រភេទម៉ាស់ KF94 (N95) នៅចុងខែកញ្ញា ឆ្នាំ២០២១ ផងដែរ៕

គេហទំព័ររបស់ក្រុមហ៊ុន៖ www.healthfirstpp.store