(ក្រុងឡុងដ៍)៖ ជើងខ្លាំងខាងវិភាគបាល់ទាត់ចំនួន ២០នាក់របស់ BBC សុទ្ធតែទាយទុកមុនថា Chelsea និង Manchester City សុទ្ធតែជាក្រុមដែលអាចគ្រងតំណែងជើងឯកពាន Premier League រដូវកាលថ្មីឆ្នាំ២០២១-២០២២ នេះដូចៗគ្នា។
ដូចគ្នានោះដែរ ពួកគេក៏បានធ្វើការជ្រើសរើស ៤ក្រុមផងដែរដែលនឹងបញ្ចប់តំណែង Top-4 ដោយរួមមាន Chelsea, Manchester City, Manchester United និង Liverpool តែប៉ុណ្ណោះ។
ក្នុងចំណោមអ្នកវិភាគទាំង ២០នាក់នោះ មានតែ ៧នាក់ទេដែលទាយថា Chelsea នឹងលើកពាន Premier League រដូវកាលថ្មីនេះ ក្នុងនាមពួកគេ (Chelsea) ជាក្រុមការពារតំណែងជើងឯកពានអឺរ៉ុប UEFA Champions League និង Manchester City ជាក្រុមជើងឯក Premier League នារដូវកាលមុន និងក្រៅពីនោះ ទាយថា Manchester City នៅតែជាក្រុមជើងពានកម្រិតកំពូលអង់គ្លេសនេះដដែល។
ក្រុមមេឃខៀវ Manchester City បានឈ្នះពាន Premier League ៣សម័យក្នុងចំណោម ៤រដូវកាលចុងក្រោយនេះ ហើយក៏ស្ថិតក្រោមការបង្វឹករបស់លោក Pep Guardiola ផងដែរ និងឈ្នះលើកដំបូងកាលឆ្នាំ២០១៣ គ្រាដែល Chelsea ខកខានឈ្នះពាននេះតាំងពីឆ្នាំ២០១៧ មក៕