(ភ្នំពេញ)៖ ផ្សារទំនើបបែបសហគមន៍ MC Park ស្ថិតនៅមហាវិថីព្រះមុន្នីរ៉េត តំបន់ស្ទឹងមានជ័យ ចាប់ផ្តើមបើកដំណើរការសាកល្បងហើយ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់គណៈគ្រប់គ្រងផ្សារ និងមានការចូលរួមពីម្ចាស់ហាង អតិថិជន និងភ្ញៀវកិត្តិយសជាច្រើនរូប។
កញ្ញា សូ ម៉េងវួច ជាប្រធានផ្នែកជួល និងទីផ្សារ បានឱ្យដឹងថា MC Park ជាផ្សារសហគមន៍បែបទំនើប ទាន់សម័យ និងជាឱកាសដ៏ល្អមួយសម្រាប់អតិថិជន ក្នុងការបើក អាជីវកម្មផងដែរ។ ផ្សារទំនើបបែបសហគមន៍ MC Park មានអគារកំពស់ ២ជាន់ ចំនួន ២អគារធំៗ លាតសន្ធឹងអមសងខាងផ្លូវនៃច្រកចេញ។
កញ្ញា សូ ម៉េងវួច បានបន្ថែមថា អ្វីដែលកាន់តែពិសេសមួយទៀតនោះ គឺមានស្ពានអាកាសឆ្លងកាត់ ពីអគារម្ខាង ទៅអគារម្ខាង ដែលជាទាក់ទាញមួយផ្នែករបស់ MC និង បានប្រមូលផ្តុំនូវភោជនីយដ្ឋានធំៗ ហាងអាហារ ហាងកាហ្វេ ភេសជ្ជៈ ហាងលក់ទំនិញ ដែលមានឈ្មោះល្បីៗ ដូចជា Tube Coffee, Yi Fang Taiwan Fruit Tea, Papa John’s Pizza, គុយទាវទូកលើគោក, ប្រហិតត្រី Lookchinjung, Kokekoko Fried Chicken និងហាងដទៃផ្សេងៗទៀត ព្រមជាមួយនឹងធនាគារជាដៃគូ ទូរATM ទីតាំងចំណតឡានធំទូលាយ ផ្លូវចេញចូលច្រើនច្រក សួនកុមារ និងសួនកំសាន្ត សម្រាប់លំហែរកាយជាច្រើនទៀត៕