(លីវើភូល)៖ ក្លិបហ្សងក្រហម Liverpool បានចុះកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយខ្សែការពារ Virgil Van Dijk រហូតដល់ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចសន្យាចាស់នឹងផុតកំណត់នៅឆ្នាំ២០២៣ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League ដែលនេះជាការបន្តកុងត្រាខ្សែការពារទី៣ បន្ទាប់ពីខ្សែការពារ Alexander Arlnold នឹង Fabinho រួមជាមួយអ្នកចាំទី Alisson រួមមក។នេះបើតាមប្រភពពី BBC ចេញផ្សាយនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
Van Dijk វ័យ ៣០ឆ្នាំត្រូវបានក្លិប Liverpool ទិញពីក្លិប Southampton ក្នុងតម្លៃប្រមាណ ៧៥លានផោនកាលឆ្នាំ២០១៨ ដែលបានរួមចំណែកជួយក្លិបឈ្នះពាន Premier League នឹងពានលីគអឺរ៉ុប UEFA Champions League ខណៈដែលរូបគេលេងបានតែ ៥ប្រកួតប៉ុណ្ណោះដោយសារជួបបញ្ហារបួសសសៃពួនៅអំឡុងខែតុលា។
ស្ថិតក្រោមការដឹកនាំដោយលោក Jurgen Klopp សម្រាប់ស្ថានភាពរបួសខ្សែការពារ Van Dijk, Joe Gomez, Joel Matip ត្រូវបានគ្រូបង្វឹកសម្រេចចិត្តដាក់កីឡាករដែលមិនមែនមានទម្រុងការពាមកលេងតំបន់ការពារកណ្តាលជំនួសវិញ, គ្រាដែលខ្សែការពារ Van Dijk ជាអតីតកីឡាករក្លិប Celtic ដែលលេងបាន ១៣០ប្រកួតជាក្លិប Liverpool រកបាន ១៣គ្រាប់បណ្តោះអាសន្ន ហើយរដូវកាលថ្មី ២០២១-២០២២ ការប្រកួតបើឆាកសប្តាហ៍ទី១ ត្រូវប៉ះក្រុម Norwich នៅថ្ងៃសៅរចុងសប្តាហ៍នេះ៕