(ភ្នំពេញ)៖ បុរី KS Residence បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារ PPCB ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការទិញផ្ទះ។

ការសហការគ្នារវាងបុរី និងធនាគារពេលនេះ នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជនចង់ទិញបង់រំលោះផ្ទះ ជាមួយបុរី KS Residence ដោយបង់មុនត្រឹមតែ១០% និង៩០%ទៀត ប្រើសេវាឥណទានគេហដ្ឋាន ពីធនាគារ PPCB ដែលមានរយៈពេលវែង រហូតដល់២០ឆ្នាំឯណ្ណោះ។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងដោយមានការចូលរួមពីលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរីខេអេសរ៉េស៊ីដេន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

លោកឧកញ៉ាបណ្ឌិតបានថ្លែងថា បុរី KS Residence ទទួលជោគជ័យខ្លាំង ដោយសារទទួលបានការទំនុកចិត្តខ្ពស់ពីអតិថិជន។ អតិថិជនភាគច្រើន ដែលអញ្ជើញមកមើល គម្រោងបុរី KS Residence តែងតែសម្រេចចិត្តទិញតែម្តង ដោយសារតែបុរី ផ្តោតសំខាន់លើគុណភាពសំណង់ និងភាពស្របច្បាស់ជាចម្បង។

លោកបានបន្ថែមថា បុរី KS Residence មានផ្តល់ជូនប្លង់រឹងទៅអតិថិជន១០០% តែម្តងដោយអតិថិជណមិនចាំបាច់ចំណាយទឹកប្រាក់ ក្នុងការបង់ពន្ធ ឬសេវាផ្សេងនោះទេ រាល់ការចំណាយផ្សេងៗ គឺបុរីជាអ្នករាប់រងទាំងអស់។

ក្នុងឱកាសអញ្ជើញចូលរួម ចុះអនុស្សរណៈយោគយល់គ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រកាសបើកលក់វីឡាទោលចំនួន៥៥ ដើម្បីបំពេញតម្រូវការអតិថិជន មានបំណងចង់បានផ្ទះប្រភេទវីឡា ក្នុងបុរី KS Residence។

លោកបានបញ្ជាក់ថា វីឡាទោលទាំងនោះ មានទំហំដី៩.៥ម៉ែត្រគុណនឹង៣១ម៉ែត្រ ទំហំផ្ទះ៨ម៉ែត្រគុណនឹង១២ម៉ែត្រ កំម្ពស់២ជាន់ មានចំនួ ន៣បន្ទប់គេង និង៤បន្ទប់ទឹក សល់ដីខាងមុខទូលាយរហូត ដល់១៣ម៉ែត្រ និងខាងក្រោយ៥ម៉ែត្រ។

ក្នុងឱកាសបើកលក់វីឡាទោលនេះ បុរី KS Residence ក៏មានប្រម៉ូតសិនពិសេស ចំពោះផ្ទះចំនួន៩ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយបញ្ចុះតម្លៃរហូត៣ម៉ឺនដុល្លារ និងមានថែមជូនទូរតាំងទូរទស្សន៍, ទូរចង្ក្រានលើ-ក្រោមមួយឈុត, ទុយោម៉ាស៊ីនត្រជាក់ធ្វើរបងជុំវិញផ្ទះជុំវិញ និងទីធ្លាធំទូលាយ។

សូមជម្រាបថា បុរី KS Residence ស្ថិតនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន និងកំពុងអភិវឌ្ឍន៍ខ្លាំង ដោយមានទីតាំងស្ថិតនៅជិតផ្សារ គគី, ធនាគារ, សាលារៀនរដ្ឋ និងឯកជន, មន្ទីពេទ្យ, វត្តអារាម, ផ្ទះប្រជាជនជាដើម។ អ្វីដែលពិសេសមួយទៀតនោះគឺ ម៉ូតផ្ទះជាប្រភេទវីឡាទោល និងវីឡាកូនកាត់ ដោយមានរបងជុំវិញ មានសល់ដីមុខ-ក្រោយ ធំទូលាយងាយស្រួល ក្នុងការរស់នៅបែបស្ងប់ស្ងាត់ និងមានសុវត្ថិភាពខ្ពស់។

លោកឧកញ៉ាបណ្ឌិតបន្ថែមថា ប្លុកD ពិសេសជាងគេ ដោយអតិថិជនមិនចាំបាច់មានប្រាក់កក់ទេ អាចរំលស់សុទ្ធ១០០% ជាមួយបុរីតែម្តងរហូតដល់១០ឆ្នាំ។

សូមជម្រាបថា បុរី KS Residence មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយ១២គីឡូម៉ែត្រពីស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ ១ និងចំងាយ ១៨០០ម៉ែត្រពីផ្លូវជាតិលេខ១ ចុះតាមការ៉ាស់សាំង LHR ដែលនៅជិតផ្សារ កៀនស្វាយផ្លាហ្សារ ឬត្រឹម ៣០០ម៉ែត្រ ពីទីលានវាយកូនហ្គោល និងទីក្រុងវឌ្ឍនៈ។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាសូមទំនាក់ទំនងលេខទូរសព្ទ៖
016 96 2000, 069 96 2000, 078 96 2000 និង 099 96 2000
ឬតាមរយៈ Facebook https://www.facebook.com/Borey.KSResidence.KH
អតិថិជនអាចមើលទីតាំងតាមរយៈ ផែនទីខាងក្រោម៖ Google Map https://goo.gl/maps/yhwvCSxQp4ptEk247