(ឡុងដ៏)៖ អ្នកចាត់ការក្លិប Leeds United លោក Marcelo Bielsa បានចុះព្រមព្រៀងលើកិច្ចសន្យាថ្មី ដោយបានបន្តដឹកនាំក្លិបនេះមួយឆ្នាំបន្ថែមទៀត ដែលមានន័យថា នឹងដឹកនាំរហូតដល់ចប់រដូវកាល២០២១-២២, នេះបើតាមការបញ្ជាក់ ពីក្លិបលេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
លោក Marcelo Bielsa វ័យ៦៦ឆ្នាំសញ្ជាតិអាហ្សង់ទីន បានចូលមកកាន់តួនាទីអ្នកចាត់ក្លិប នៃកីឡដ្ឋាន Elland Road ក្នុងឆ្នាំ២០១៨ ហើយបានដឹកនាំក្លិប Leeds ឡើងទៅកាន់លីគកំពូលក្នុងឆ្នាំ២០២០ ខណៈលោកបានបញ្ជាក់ថា «ខ្សែការពារ Diego Llorente នឹងខកខានការប្រកួតបើកឆាក រយៈពេល ២សប្តាហ៍នៃរដូវកាលថ្មី ដោយសារតែបញ្ហារបួស»។
ខណៈខ្សែបម្រើ Kalvin Phillips ដែលបានមកដល់យឺត សម្រាប់ការប្រកួតមុនបើករដូវកាល បន្ទាប់ពីការចូលរួមរបស់គាត់ ជាមួយក្រុមជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ Euro 2020 នោះ, អាចនឹងត្រូវចូលរួមនៅចំណុចខ្វះខាតរបស់ក្រុមនៃការប្រកួតតទល់នឹងក្រុម Manchester United នៅពហុកីឡដ្ឋាន Old Trafford នៅថ្ងៃសៅរ៍នេះ៕