(ជប៉ុន)៖ ព្រឹត្តិការណ៍កីឡា Tokyo Paralympic Games នឹងត្រូវធ្វើឡើង ដោយវិញ្ញាសារភាគច្រើន គឺគ្មានវត្តមានអ្នកគាំទ្រនោះទេ, ខណៈរដ្ឋធានីរបស់ជប៉ុន កំពុងស្ថិតក្រោមការបិទខ្ទប់ ចំពេលមានការកើនឡើង ករណីឆ្លងវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
អ្នករៀបចំកម្មវិធី បានព្រមព្រៀងកាលថ្ងៃព្រហស្បតិ៍ ក្នុងការកំណត់អ្នកគាំទ្រ នៅឯព្រឹត្តិការណ៍ Paralympic, ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាខាងមុខ, ស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ Olympic Games ដែលបានបញ្ចប់កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ ហើយភាគច្រើននៃវិញ្ញាសារ ធ្វើឡើងដោយមិនមានអ្នកគាំទ្រ, នេះបើយោងតាមសារព័ត៌មាន Yomiuri របស់ជប៉ុនបានចេញផ្សាយ។
ទីលានប្រកួតកីឡា Paralympic នៅខេត្ត Shizuoka ប្រទេសជប៉ុន នឹងកំណត់អ្នកគាំទ្រឲ្យមានចំនួនក្រោម៥,០០០នាក់៕