(អង់គ្លេស)៖ ខ្សែបម្រើរបស់ក្លិប Arsenal កីឡាករ Joe Willock នឹងចុះហត្ថលេខាជាមួយក្លិប Newcastle United លើកិច្ចសន្យារយៈពេល៦ឆ្នាំ, នេះបើតាមការបញ្ជាក់ពី អ្នកចាត់ការក្លិប Newcastle លោក Steve Bruce ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កិច្ចសន្យានេះ មានតម្លៃ២៥លានផោន (៣៤.៥០លានដុល្លារអាមេរិក) ក្នុងនោះរួមទាំងផ្នែកបន្ថែម ដែលត្រូវបានយល់ព្រម សម្រាប់កីឡាករវ័យ២១ឆ្នាំនេះ។

Willock, ដែលនឹងក្លាយជាកីឡាករដំបូង ក្នុងការចុះកិច្ចសន្យាជាមួយលោក Bruce ក្នុងរដូវក្តៅនេះនោះ, បានរីករាយក្នុងការលេងខ្ចីជើង នៅក្លិប Tyneside កាលពីរដូវកាលមុន, បានស៊ុតបញ្ចូលទី៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួត។

ជាកីឡាករម្នាក់ ដែលបញ្ចប់ការបណ្តុះបណ្តាល ចេញពីក្លិប Arsenal, Willock បានលេង៧៨ប្រកួត ឲ្យក្លិបនៅភាគខាងជើងទីក្រុង London នេះ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុមលំដាប់កំពូលរបស់ក្លិប ក្នុងខែកញ្ញា ឆ្នាំ២០១៧៕