(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានបាត់បង់ ៣ពិន្ទុនៅថ្ងៃបើកឆាកព្រឹត្តិការណ៍លីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០២១-២០២២ នៅពួកគេប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល ២-០ នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ ដោយមានអ្នកគាំទ្រត្រឡប់មកទស្សនាក្នុងទីលានវិញផងដែរ។
Arsenal ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Mikel Arteta បានចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេ ដោយគ្មានកីឡាករសំខាន់ៗឡើយ និងជាក្រុមដែលធ្វើមិនបានល្អផងដែរនៅ Pre-season និងប្រកួតចុងក្រោយចាញ់តោខៀវ Chelsea ២-១ នៅទឹកដីនៃកីឡដ្ឋាន Wembley ថែមទៀតផង។
ចំណែកឯ Brentford វិញ បានវិលមកលេងនៅ Premier League ក្រោយរង់ចាំអស់រយៈពេល ៧៤ឆ្នាំរបស់ពួកគេ និងជាការធ្វើបានល្អផងដែរនៅថ្ងៃបើកឆាកយុទ្ធនាការនេះ ដ្បិតអ្នកចាំទី Arsenal, Leno បានធ្វើឲ្យមានកំហុសសម្រាប់គ្រាប់តែតបញ្ចូលទីទី១ នោះ មុនបន្តរបូតគ្រាប់ទី២ ទៀតនៅចុងវគ្គទី២៕