(កំពង់ចាម)៖ ហេតុការណ៍អគ្គីភ័យមួយបានលេបត្របាក់អស់ទ្រព្យសម្បត្តិរបស់លោកស្រី សួ សេងហៀង ដែលជាម្ចាស់ដេប៉ូមួយរូបនៃក្រុមហ៊ុន ដាណា ទ្រី។
បន្ទាប់ពីដឹងដំណឹងនេះភ្លាមលោកស្រី ទ្រី ដាណា និងស្វាមី បាននាំយកជំនួយជាស្បៀងអាហារ របស់របរប្រើប្រាស់ សំលៀក បំពាក់ និងថវិកាជាដើមទុន និងផលិតផល សរុបជាង៥ពាន់ដុល្លារ សហរដ្ឋអាមេរិក។
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងនៅភូមិ អារក្សត្នោត ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជាមួយគ្នានោះ អ្នកស្រី លីណា ដែលជាម្ចាស់ដេប៉ូខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក៏នាំយកអំណោយ ដែលជាកម្លាំងសាមគ្គីក្រុម ទៅជួយមួយចំនួនធំ និង រាយការណ៍មកកាន់លោក ស្រី ទ្រី ដាណា ដែល ជាអគ្គនាយិកាក្រុមហ៊ុន។
លោកស្រី ទ្រី ដាណា និង ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានចុះទៅដល់ទីតាំងផ្ទាល់ នាថ្ងៃទី១៣ ខែសីហា ដោយនាំយកអង្ករ សម្ភារៈ ប្រើប្រាស់ តង់ សម្រាប់ ជ្រកផលិតផល ដែលជាដើមទុន ចាប់ផ្ដើមជាថ្មី ជាង២ពាន់ដុល្លារ ព្រមទាំងផ្ដល់ថវិកា សុទ្ធ៣០០០ ដុល្លារ បន្ថែមដើម្បីឱ្យលោកស្រី សួ សេងហៀង អាចចាប់ផ្ដើមជីវិតជាថ្មី។
លោកស្រី ទ្រី ដាណា បានបញ្ជាក់ថា ទោះបីថវិកា នេះមិនស្មើនឹងទំហំនៃការខូច ឭខាត តែវាអាចជួយ អ្នកស្រី សួ សេងហៀង ចាប់ផ្ដើមជាថ្មីបាន។
លោកស្រី បានផ្ដល់កម្លាំងចិត្តដល់តំណាងអាជីវកម្ម នៅខេត្តកំពង់ចាមរូបនេះ ឱ្យមានការតស៊ូកុំអស់សង្ឃឹមព្រោះរឿងរ៉ាវបានកើតឡើងរួចទៅហើយ។
ក្រៅពីលោកស្រី ទ្រី ដាណា និង តំណាងអាជីវកម្ម NNP ផ្សេងទៀតក៏បានចែករំលែកផ្ដល់ភាពកកក្ដៅដល់អ្នករងគ្រោះផងដែរ។
គួរ បញ្ជាក់ដែរថា លោកស្រី ទ្រី ដាណា និងស្វាមី ត្រូវគេស្គាល់ថា ជាអ្នកមានចិត្តសប្បុរសមួយរូប នៅកម្ពុជា ដោយប្ដី ប្រពន្ធ អ្នកទាំង២តែងចែក រំលែកដល់អ្នកខ្វះខាត នៅគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។ បើងាកមកជំនួញវិញ ប្ដី ប្រពន្ធ ចិត្ត ធម៌នេះជាម្ចាស់ ហាងពេជ្រ នៅព្រែកព្នៅ និងជា ម្ចាស់ក្រុមហ៊ុន ដាណា ទ្រី ដែលនាំចូលផ្ដាច់មុខ នូវគ្រឿងសម្អាងម៉ាក NNP៕