(ភ្នំពេញ)៖ អំឡុងពេលកូវីដ១៩ សេវាសុខភាពផ្លូវភេទ និងបន្តពូជ កាន់តែមានសារៈសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់។

ដូច្នេះហើយបានជាគ្លីនិកម៉ារីស្តូបតាខ្មៅ នៅទីតាំងថ្មីដែលល្អជាងមុន នៅតែបន្តបើកដំណើរការ ដើម្បីផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជជូនអតិថិជន។

គ្លីនិកម៉ារីស្តូបតាខ្មៅ ផ្តល់សេវាយ៉ាងល្អឥតខ្ចោះតម្លៃសមរម្យ និងគុណភាពខ្ពស់ដល់ស្រ្តី និងបុរស ដូចជាសេវាពន្យារកំណើត រំលូតដោយសុវត្ថិភាព ពិនិត្យជំងឺកាមរោគ វ៉ាក់សាំងការពារមហារីកមាត់ស្បូន ការពិនិត្យកោសិកាមហារីកមាត់ស្បូន សេវាឆ្មប និងសេវារោគស្រ្តីផ្សេងទៀត។ ជាពិសេស គ្លីនិកម៉ារីស្តូបតាខ្មៅ ក៏ទទួលកាត ប.ស.ស និងធានានូវការរក្សាការសម្ងាត់ផងដែរ។

គ្លីនិកម៉ារីស្តូប មានបទពិសោធន៍ខ្ពស់យូរឆ្នាំមកហើយ ជាមួយនឹងការបំពាក់ឧបករណ៍ទំនើប និងគោរពតាមស្តង់ដាអន្តរជាតិ ចាប់តាំងពីពេលអ្នកឈានជើងចូលគ្លីនិក ប្រកបដោយភាពកក់ក្តៅ។ លើសពីនេះ គ្លីនិកនេះ មានអនុវត្តគោលការណ៍ និងវិធានការការពារជំងឺកូវីដ១៩យ៉ាងតឹងរឹង ដូចជាការពាក់ម៉ាស បាញ់អាល់កុល ការបាញ់សម្លាប់មេរោគ ពិនិត្យសីតុណ្ហភាព និងស្កេនកូដ QR ដើម្បីធានានូវសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់ខ្លួនផងដែរ។

គ្លីនិកម៉ារីស្តូបតាខ្មៅ បានប្តូរទៅទីតាំងថ្មីនៅផ្លូវលេខ១០៧ ជិតមាត់ទន្លេ និងគម្រោងឌឹរីរើរ៕

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័រ www.mariestopes.org.kh ដើម្បីទទួលបានព័ត៌មានបន្ថែមពីសេវា និងការកក់សេវា។ សម្រាប់ការស្វែងរកទីតាំងថ្មីរបស់យើង សូមចូលតាមតំណរភ្ជាប់នេះ៖ https://bit.ly/3AX7ivb