(ភ្នំពេញ)៖ របកគំហើញនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ម្ចាស់ផ្ទះ និងម្ចាស់គម្រោងដែលត្រូវការជ្រើសរើសផលិតផលដំបូល ឲ្យបានត្រឹមត្រូវសម្រាប់ គេហដ្ឋាន និងគម្រោងនានា។

ចង់ដឹងថាតើផលិតផលដំបូលនីមួយៗមានសមត្ថភាពទប់កំដៅបែបណា?

យល់ដឹងរបកគំហើញថ្មីពី លោកសាស្ត្រាចារ្យ ចាន់ សារិន្ទ ប្រធានក្រុមប្រឹក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងថាមពល និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានបញ្ជាក់ថា
តាមរយៈការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តពិសោធន៍ជាក់ស្តែង បានរកឃើញនូវចំណុចសំខាន់ៗជាច្រើនទាក់ទងនឹងថាមពល ហើយក្នុងនោះដែរលោកក៏បានធ្វើការពិសោធន៍ជាក់ស្តែងទៅលើសមត្ថភាពក្នុងការទប់កំដៅទៅលើផលិតផលដំបូលចំនួន៤ ដែលរួមមាន៖ ក្បឿងស៊ីម៉ងត៍ ក្បឿងសេរ៉ាមិច ស័ង្កសីបិទស្នោ PU និងស័ង្កសីធម្មតា។

របកគំហើញនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ម្ចាស់ផ្ទះ និងម្ចាស់គម្រោងដែលត្រូវការជ្រើសរើសផលិតផលដំបូល ឲ្យបានត្រឹមត្រូវសម្រាប់ គេហដ្ឋាន និងគម្រោងនានា។ ចង់ដឹងថាតើផលិតផលដំបូលនីមួយៗមានសមត្ថភាពទប់កំដៅបែបណា?

អ្នកគួរជ្រើសរើសផលិតផលដំបូលមួយណានោះ សូមរង់ចាំតាមដានការបកស្រាយរបស់លោកសាស្ត្រាចារ្យ ដែលនឹងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ISI STEEL ក្នុងកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា វេលាម៉ោង ៨យប់៕