(ភ្នំពេញ)៖ ក្រុមហ៊ុន ខារ៉ាបាវ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញ អ្នកមានសំណាងឈ្នះរង្វាន់ទឹកប្រាក់ ១០០លានរៀល មួយរូបទៀតហើយ។

ក្រុនហ៊ុន ខារ៉ាបាវ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមអបអរសាទរដល់បងប្រុស សៅ សុខុម ដែលមានទីលំនៅ ភូមិអណ្ដូងតាអុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បងប្រុស គឺជាអ្នកមានមហាសំណាងថ្មីមួយរូបទៀតហើយ ដែលបានឈ្នះរង្វាន់ធំពីខារ៉ាបាវ គឺទឹកប្រាក់ ១០០លានរៀល»

សង្ឃឹមថាទឹកប្រាក់ដែលគាត់ទទួលបាន អាចជួយសម្រាលបន្ទុកគ្រួសារគាត់ ដែលកំពុងខ្វះខាតកំឡុងពេលកូវីដនេះចុះ៕