(អាមេរិក)៖ ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile បានប្រកាសឱ្យដឹងថា នៅពេលនេះខ្លួនកំពុងតែបើការស៊ើបអង្កេត លើកករណី ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា ១០០លាននាក់ត្រូវបានបែកធ្លាយ និងរងការរំលោភបំពាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានជនអនាមិកបានបង្ហោះសារនៅលើអនឡាញមួយថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា ១០០លាននាក់របស់ T-Mobile ត្រូវបានបែកធ្លាយ និងរងការរំលោភបំពាន ដែលជាវា ចន្លោះប្រហោងពាក់ព័ន្ធនឹងផ្នែកសុវត្ថិភាព និងសន្តិសុខ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless ធំលំដាប់ទី២របស់អាមេរិកនេះ បានបញ្ជាក់ថា នៅលើពេលនេះក្រុមហ៊ុនបានបើកការ ស៊ើបអង្កេតលើករណីខាងលើ ប៉ុន្តែក្រុមហ៊ុនមិនទាន់ទទួលបានតម្រុយ ឬភស្ដុងតាងអ្វីឡើយពាក់ព័ន្ធនឹងរឿងនេះ ជាពិសេសគឺប្រភពដែល បានបង្ហោះសារ។

បើតាមការបង្ហោះសាររបស់ជនអនាមិកបានឱ្យដឹងថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប្រមាណជា ១០០លាននាក់ត្រូវបានបែកធ្លាយ និងរងការរំលោភបំពាន មានដូចជា លេខកូដសម្ងាត់សម្រាប់ប្រើប្រាស់បណ្ដាញ, លេខទូរស័ព្ទ, ឈ្មោះ, អសយដ្ឋាន និងប័ណ្ណបើកបរ ជាដើម។

យោងតាមគេហទំព័រ Vice's Motherboard បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមទិន្នន័យ ១០០លាននាក់ មានទិន្នន័យអ្នកប្រើ ៣០លាន នាក់ ត្រូវបានលក់ជាលក្ខណ:សម្ងាត់ ឬលក់ក្នុងទីផ្សារងងឹត៕